UNDP ព្រមានអំពី​វិបត្តិបំណុល​ដែលកំពុងរីកសាយភាយដាល​នៅតាម​បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍

(VOVWORLD) - UNDP បានលើកសំណើពង្រីកលក្ខខ័ណ្ឌជ្រើសរើសនៃក្របខ័ណ្ឌរួម សម្រាប់គ្រប់ប្រទេសដែលជំពាក់បំណុលច្រើនអាចទទួលបានអត្ថប្រយោជន៍ពីយន្តការនេះ ជំនួសឱ្យប្រទេសក្រីក្របំផុតត្រឹមតែ ៧០ ប៉ុណ្ណោះ។
UNDP ព្រមានអំពី​វិបត្តិបំណុល​ដែលកំពុងរីកសាយភាយដាល​នៅតាម​បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ - ảnh 1កុងតឺន័រដឹកទំនិញនៅកំពង់ផែក្នុងទីក្រុង Colombo ប្រទេសស្រីលង្កា។ រូបថត៖ AFP/VNA

កាលពីថ្ងៃទី ១១ ខែតុលា កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានព្រមានថា វិបត្តិបំណុលកំពុងរីកសាយភាយពាសពេញបណ្ដាខឿនសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍ ហើយមានគ្រោះអាសន្នកាន់តែអាក្រក់ទៅៗ ដែលគំរាមកំហែង ធ្វើឲ្យចុះខ្សោយការស្ដារសេដ្ឋកិច្ចពិភពលោកឡើងវិញ។ UNDP ប៉ាន់ប្រមាណថា ប្រទេសចំនួន ៥៤ ដែលស្រូបយកជាង ពាក់កណ្តាលនៃចំនួនប្រជាជនក្រីក្របំផុតនៅលើពិភពលោក ត្រូវកាលុបចោលបំណុលភ្លាមមួយរំពេច ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងស្ថានផាពក្រីក្រ អត់ឃ្លានដ៏សែនវេទនាថែមទៀត ហើយបើកឱកាសសម្រាប់គេឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ។

របាយការណ៍របស់ UNDP ក៏បានអំពាវនាវឱ្យមានការកែសម្រួលក្របខ័ណ្ឌរួមដែលដឹកនាំដោយក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20)។ នេះគឺជាផែនការដែលបានបង្កើតឡើងដើម្បីជួយឧបត្ថម្ភដល់បណ្ដាប្រទេសដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាតកូវីដ ១៩ ក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។ UNDP បានលើកសំណើពង្រីកលក្ខខ័ណ្ឌជ្រើសរើសនៃក្របខ័ណ្ឌរួម សម្រាប់គ្រប់ប្រទេសដែលជំពាក់បំណុលច្រើនអាចទទួលបានអត្ថប្រយោជន៍ពីយន្តការនេះ ជំនួសឱ្យប្រទេសក្រីក្របំផុតត្រឹមតែ ៧០ ប៉ុណ្ណោះ ក៏ដូចជាធានា កាតព្វកិច្ចទូទាត់កញ្ចប់បំណុលនឹងត្រូវព្យួរដោយស្វ័យប្រវត្តិក្នុងអំឡុងពេលដំណើរការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ