UNICEF ជួយឧបត្ថម្ភបណ្ដាមុខសញ្ញាងាយរងគ្រោះដោយសារផលប៉ះពាល់នៃគ្រោះរាំងស្ងួតនិងជំងឺ Covid-19 នៅខេត្ត Ninh Thuan

(VOVWORLD) - ទំនិញឧបត្ថម្ភរួមមានធុង ចម្រោះទឹក សាប៊ូរ និងជែលលាងដៃ។
UNICEF ជួយឧបត្ថម្ភបណ្ដាមុខសញ្ញាងាយរងគ្រោះដោយសារផលប៉ះពាល់នៃគ្រោះរាំងស្ងួតនិងជំងឺ Covid-19 នៅខេត្ត Ninh Thuan - ảnh 1 តំណាង UNICEF ប្រគល់ធុងស្ដុកទឹកជូនប្រជាជននៅខេត្ត Soc Trang កាលពីខែមីនា។

នាថ្ងៃទី៩ មិថុនា នៅខេត្ត Ninh Thuan មូលនិធិកុមារអង្គការសហប្រជា ជាតិ (UNICEF) នៅវៀត ណាមបានសហការជាមួយមជ្ឈមណ្ឌលទឹកស្អាត និងអនាម័យបរិស្ថានជនបទ ចំណុះមន្ទីរកសិកម្មនិងអភិវឌ្ឍជនបទខេត្ត Ninh Thuan រៀបចំការប្រគល់សម្ភារៈប្រើប្រាស់និងទំនិញដ៏ចាំបាច់ឆ្លើយ តបនឹងជំងឺ Covid-19 និងគ្រោះរាំងស្ងួតជូនចំពោះក្រុមគ្រួសារ គិលានដ្ឋាន នៅតាមឃុំនិងសាលារៀនមួយចំនួនក្នុងខេត្ត។ ទំនិញឧបត្ថម្ភរួមមានធុង ចម្រោះទឹក សាប៊ូរ និងជែលលាងដៃ។

សូមគូសបញ្ជាក់ថា Ninh Thuan ជាតំបន់មួយក្នុងចំណោមតំបន់ទាំង៧នៅវៀតណាម ដែលត្រូវបាន UNICEF ផ្ដល់ជូនបន្ទាន់នូវសម្ភារៈប្រើប្រាស់និងទំនិញចាំបាច់ សម្រាប់ឆ្លើយតបនឹងជំងឺ Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ