UNICEF ត្រៀមខ្លួនជួយវៀតណាមក្នុងការឆ្លើយតបនឹងព្យុះទីហ្វុង Noru

(VOVWORLD) - មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម នាថ្ងៃទី ២៧ ខែកញ្ញា បានប្រកាសថា ខ្លួនមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃព្យុះទីហ្វុង Noru មកលើកុមារនិងគ្រួសារនៅវៀតណាម ដែលមានកុមារប្រមាណជាង ១,៦ លាននាក់អាចរងផលប៉ះពាល់។

UNICEF បានឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីជួយដល់រដ្ឋាភិបាលវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងព្យុះដែលត្រូវចាត់ទុកថាជា ព្យុះដ៏ធំបំផុតក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ហើយបានរៀបចំការផ្គត់ផ្គង់ជំនួយដើម្បីចែកចាយដល់តំបន់ដែលអាចរងផលប៉ះពាល់។

យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិ ព្យុះទីហ្វុង Noru ទំនងជាបង្កការខូចខាតយ៉ាងទូលំទូលាយ និងកាត់ផ្តាច់សេវាមូលដ្ឋាន ជាពិសេសនៅតំបន់ដែលងាយរងគ្រោះបំផុតក្នុងខេត្ត/ក្រុងទាំងប្រាំ៖ ទីក្រុង៖ Quang Tri, Thua Thien - Hue, Da Nang, Quang Nam និង Quang Ngai ។ តាមការប៉ាន់ប្រមាណថា មនុស្សជិត ៥,៦ លាននាក់ ដែលរស់នៅក្នុងតំបន់រងគ្រោះ នឹងរងផលប៉ះពាល់ដោយខ្យល់ប៉ោកបក់  និងភ្លៀងធ្លាក់ខ្លាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ