UNICEF ផ្តល់ថវិកាចំនួន ១០០.០០០ ដុល្លារដំបូងសម្រាប់ឧបត្ថម្ភដល់កុមារនៅភាគកណ្តាលវៀតណាម

(VOVWORLD) -  យ៉ាងហោចណាស់មានប្រជាជនចំនួន ១៣៥.០០០ គ្រួសារ បានទទួលរងផលប៉ះពាល់ដោយផ្ទាល់នៅក្នុងឃុំមួយចំនួនដែលកម្រិតទឹកជំនន់ឡើងដល់ ២ ម៉ែត្រ ហើយប្រជាជនជាងកន្លះលាននាក់មិនមានទឹកស្អាតសម្រាប់ប្រើប្រាស់ដែរ។

យោងតាមព័ត៌មានពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងកាលពីថ្ងៃទី ២២ ខែតុលាថា ទឹកជំនន់និងការរអិលបាក់ដីយ៉ាងដំណំ ក្នុងខេត្តចំនួន ៥ នៃភាគកណ្តាលវៀតណាម បានធ្វើឱ្យកុមារជាង ១,៥ លាននាក់ស្ថិតក្នុងហានិភ័យកើតជំងឺ កង្វះអាហារូបត្ថម្ភ និងមានការលូតលាស់យឺត។ យ៉ាងហោចណាស់មានប្រជាជនចំនួន ១៣៥.០០០ គ្រួសារ បានទទួលរងផលប៉ះពាល់ដោយផ្ទាល់នៅក្នុងឃុំមួយចំនួនដែលកម្រិតទឹកជំនន់ឡើងដល់ ២ ម៉ែត្រ ហើយប្រជាជនជាងកន្លះលាននាក់មិនមានទឹកស្អាតសម្រាប់ប្រើប្រាស់ដែរ។

លោកស្រី Rana Flowers ប្រធាន UNICEF ប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ UNICEF បានផ្តល់ថវិកាដើមដំបូងចំនួន ១០០.០០០ ដុល្លារ ជាជំនួយឧបត្ថម្ភបន្ទាន់អំពីទឹកអនាម័យ អនាម័យសុខភាព អាហារូបត្ថម្ភនិងការអប់រំ ក៏ដូចជាការជួយឧបត្ថម្ភលើផ្នែកចិត្តសាស្ត្រសង្គមនិងការការពារកុមារ។ ទន្ទឹមជាមួយគ្នានោះ ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់សុខភាពផ្លូវចិត្តរបស់កុមារ និងការយល់ដឹងជ្រាលជ្រៅអំពីផលប៉ះពាល់នៃគ្រោះមហន្តរាយមកលើកុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ