UNICEF ព្រមានពីកង្វះអាហារូបត្ថម្ភដ៏​ធ្ងន់ធ្ងរលើ​កុមារ​ក្នុង​តំបន់​ Horn of Africa

(VOVWORLD) - មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) កាលថ្ងៃទី ២៣ ខែឧសភាបានព្រមានថា កុមារនៅតំបន់ Horn of Africa កំពុងប្រឈមនឹងវិបត្តិដែលមិនធ្លាប់មាននៃភាពអត់ឃ្លាន ការបាត់បងលំនៅដ្ឋាន កង្វះទឹក និងស្ថានភាពអសន្តិសុខ។ 

យោងតាម UNICEF កុមារជាង ៧លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំនៅក្នុងតំបន់នេះ បន្តខ្វះខាត់អាហារូបត្ថម្ភ និងត្រូវការជំនួយអាហារូបត្ថម្ភជាបន្ទាន់ ដែលក្នុងនោះ១,៩លាននាក់មានហានិភ័យនៃការស្លាប់ដោយសារតែកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ តំបន់នេះកំពុងងើបឡើងវិញជាបណ្តើរៗ បន្ទាប់ពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ។

នាយក UNICEF ប្រចាំតំបន់អាហ្វ្រិកខាងកើតនិងខាងត្បូងរបស់ លោក Mohamed Fall បានសង្កត់ធ្ងន់ថា វិបត្តិនៅតំបន់ Horn of Africa កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើកុមារ។ ក្នុងរយៈពេល ៣ឆ្នាំកន្លងទៅ សហគមន៍ប្រជាជនត្រូវបានបង្ខំឱ្យចាត់វិធានការយ៉ាងតឹងរឹងដើម្បីរស់រានមានជីវិត ជាមួយកុមារនិងក្រុមគ្រួសាររាប់លាននាក់ត្រូវចាកចេញពីលំនៅដ្ឋាន ដើម្បីស្វែងរកស្បៀងអាហារនិងទឹក។ ក្រៅពីតម្រូវការអាហារូបត្ថម្ភ លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ អសន្តិសុខ និងកង្វះទឹកក៏មានផលវិបាកយ៉ាងខ្លាំងដល់ស្ត្រី និងកុមារផងដែរ ដោយបង្កើនហានិភ័យនៃអំពើហិង្សាលើយេនឌ័រ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ។ ទន្ទឹមនឹងនោះគឺជំងឺរាតត្បាតដែលកំពុងរីករាលដាលពាសពេញតំបន់ដូចជាជំងឺអាសន្នរោគ កញ្ជ្រឹល គ្រុនចាញ់ និងជំងឺផ្សេងៗទៀត។ ជំងឺទាំងនេះកាន់តែធ្ងន់ធ្ងរឡើងដោយសារតែលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ និងប្រព័ន្ធសុខាភិបាលអន់ខ្សោយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ