UOB បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមនៅឆ្នាំ ២០២៥ ​ដល់ ៧,៧%

(VOVWORLD) - កំណើនពេញមួយឆ្នាំរបស់វៀតណាមអាចឈានដល់ ៧,៧%។ នេះជាការព្យាករណ៍របស់ធនាគារ UOB (សិង្ហបុរី) នៅក្នុងរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចវៀតណាមត្រីមាសទី ៤ ឆ្នាំ២០២៥ ដែលបានប្រកាសនៅថ្ងៃទី ១០ វិច្ឆិកា។
UOB បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមនៅឆ្នាំ ២០២៥ ​ដល់ ៧,៧% - ảnh 1រូបថត៖ chinhphu.vn

យោងតាមរបាយការណ៍របស់ធនាគារ UOB កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៥ រហូតមកដល់ពេលនេះបានលើសពីការរំពឹងទុក ថ្វីត្បិតតែមានហានិភ័យពីគោលនយោបាយពន្ធរបស់អាមេរិកក៏ដោយ។ ដោយមានអត្រាកំណើន ៧,៨៥% ក្នុងរយៈពេល ៣ ត្រីមាសដើមឆ្នាំនេះ យថាទស្សន៍ពេញមួយឆ្នាំនៅតែវិជ្ជមាន។ ដូច្នេះហើយ ធនាគារ UOB បានកែសម្រួលការព្យាករណ៍កំណើនពេញមួយឆ្នាំរបស់វៀតណាមពីកម្រិត ៧,៥% ឡើងដល់ ៧,៧%។ ម្យ៉ាងវិញទៀត ធនាគារ UOB បានព្យាករណ៍ថា វៀតណាមនឹងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើននៅចុងឆ្នាំនេះ ក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មនិងពន្ធបដិការ ដូច្នេះហើយ UOB នៅតែរក្សាការព្យាករណ៍កំណើនសម្រាប់វៀតណាមក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៥ នៅត្រឹម ៧,២%។

 បច្ចុប្បន្ននេះ វៀតណាមគឺជាខឿនសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងការព្យាករណ៍ជាង ៧% ដែលវ៉ាដាច់ប្រទេសឥណ្ឌូនេស៊ី (៥%) ម៉ាឡេស៊ី (៤,៦-៥,៣%) សិង្ហបុរី (៣,៥២%) និងថៃ (២-៣%)។ វិស័យផលិតកម្មគឺជាកត្តាខុសប្លែក និងជាកម្លាំងចលករដ៏សំខាន់ ដែលនាំមកនូវតម្លៃបន្ថែមខ្ពស់ជាង តាមនោះ រួមចំណែកពង្រឹងឋានៈដ៏រឹងមាំរបស់ប្រទេសវៀតណាមនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ