Viettel រក្សាភ្ជាប់តំណែង “ស្តេច” ពាណិជ្ជសញ្ញាទូរគមនាគមន៍នៅអាស៊ីអាគ្នេយ៍

(VOVWORLD) - Viettel គឺជាពាណិជ្ជសញ្ញាតែមួយគត់របស់វៀតណាមមានវត្តមានក្នុងតារាងរៀបចំណាត់ថ្នាក់របស់ Brand Finance ដោយជាប់ចំណាត់ថ្នាក់ទី ២៣៤។
Viettel រក្សាភ្ជាប់តំណែង “ស្តេច” ពាណិជ្ជសញ្ញាទូរគមនាគមន៍នៅអាស៊ីអាគ្នេយ៍ - ảnh 1Viettel គឺជាពាណិជ្ជសញ្ញាតែមួយគត់របស់វៀតណាមមានវត្តមានក្នុងតារាងរៀបចំណាត់ថ្នាក់Global ៥០០ របស់ Brand Finance។ រូបថត៖ baochinhphu.vn

យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnik (រុស្ស៊ី) ថា ក្រុមហ៊ុនវាយតម្លៃពាណិជ្ជសញ្ញា Brand Finance ទើបតែបានប្រកាសរបាយការណ៍ Global ៥០០ ឆ្នាំ ២០២៣ ដោយរៀបចំណាត់ថ្នាក់ពាណិជ្ជសញ្ញាដែលមានតម្លៃបំផុតទាំង ៥០០ នៅលើពិភពលោក។ ក្នុងនោះ Viettel គឺជាពាណិជ្ជសញ្ញាតែមួយគត់របស់វៀតណាមមានវត្តមានក្នុងតារាងរៀបចំណាត់ថ្នាក់របស់ Brand Finance ដោយជាប់ចំណាត់ថ្នាក់ទី ២៣៤។

តាមនោះ Viettel បន្តជាពាណិជ្ជសញ្ញាទូរគមនាគមន៍ដ៏មានតម្លៃបំផុតនៅអាស៊ីអាគ្នេយ៍ ជាប់ចំណាត់ថ្នាក់ទី ១៧ នៅលើពិភពលោក ហើយជាពាណិជ្ជសញ្ញាទូរគមនាគមន៍តែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលជាប់ក្នុងពាណិជ្ជសញ្ញាទាំង ៥០០។

យោងតាមរបាយការណ៍របស់ Brand Finance បានឱ្យដឹងថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Amazon របស់មហាសេដ្ឋី Jeff Bezos បានក្លាយជាពាណិជ្ជសញ្ញាដ៏មានតម្លៃខ្ពស់បំផុត បន្តាប់មកគឺក្រុមហ៊ុន Apple ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ