VOV និង VFF សន្យារួមដៃគ្នាលើកស្ទួយ futsal វៀតណាម

(VOVWORLD) -នាល្ងាចថ្ងៃទី ១៨ ធ្នូ សម្ព័ន្ធបាល់ទាត់វៀតណាម (VFF) និងវិទ្យុសម្លេងវៀតណាម (VOV) រួមសហការរៀបចំពិធីបូកសរុបស្ដីពីកិច្ចសហប្រតិបត្តិការរៀបចំការប្រកួត futsal ជើងឯកជាតិ HDBank ពាន់រង្វាន់ futsal ជាតិ HDBank និងការប្រកួត futsal ជើងឯកអាស៊ីអាគ្នេយ៍ពាន់រង្វាន់ HDBank ២០១៧។ 
VOV និង VFF សន្យារួមដៃគ្នាលើកស្ទួយ futsal វៀតណាម - ảnh 1VOV និង VFF សន្យារួមដៃគ្នាលើកស្ទួយ futsal វៀតណាម 

នាល្ងាចថ្ងៃទី ១៨ ធ្នូ សម្ព័ន្ធបាល់ទាត់វៀតណាម (VFF) និងវិទ្យុសម្លេងវៀតណាម (VOV) រួមសហការរៀបចំពិធីបូកសរុបស្ដីពីកិច្ចសហប្រតិបត្តិការរៀបចំការប្រកួត futsal ជើងឯកជាតិ HDBank ពាន់រង្វាន់ futsal ជាតិ HDBank និងការប្រកួត futsal ជើងឯកអាស៊ីអាគ្នេយ៍ពាន់រង្វាន់ HDBank ២០១៧។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Le Hoai Anh អគ្គលេខាធិការ VFF និងជាសហប្រធានគណៈចាត់តាំង ការប្រកួត futsal ជើងឯក និងពានរង្វាន់ futsal ជាតិ បានអះអាងថា ការដែលវិទ្យុសម្លេងវៀតណាមរួមសហការជាមួយ VFF រៀបចំ បណ្ដាព្រឹត្តិការណ៍ futsal ក្នុងឆ្នាំកន្លងទៅ បានរួមចំណែកយ៉ាងសកម្ម ហើយបានជួយសើកស្ទួយគុណភាពនៃកិច្ចការរៀបចំ។ ការដែលវិទ្យុសម្លេងវៀតណាមរួមដំណើរជាមួយ VFF ក្នុងការរៀបចំរាល់ព្រឹត្តិការណ៍ futsal នោះ កិច្ចការឃោសនា អំពីការប្រកួតត្រូវបានលើកស្ទួយគុណភាព និងផ្សព្វផ្សាយទូលំទូលាយជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ