WHO កោះប្រជុំពិសេសស្ដីពីវីរុស SARS-CoV-2 បំប្លែងថ្មី

(VOVWORLD) - ប្រធានក្រុមបច្ចេកទេសរបស់ WHO លោកស្រី Maria Van Kerkhove បាននិយាយថា ឥឡូវនេះអ្នកស្រាវជ្រាវកំពុងផ្តោតសំខាន់លើការស្វែងយល់អំពីការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីនរបស់វីរុសបំប្លែងខ្លួនថ្មីនេះ និងផលប៉ះពាល់របស់វីវុសបំប្លែងថ្មីចំពោះការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ក៏ដូចជាវ៉ាក់សាំងបង្ការផងដែរ។
WHO កោះប្រជុំពិសេសស្ដីពីវីរុស SARS-CoV-2 បំប្លែងថ្មី - ảnh 1សកម្មភាពព្យាបាលអ្នកជំងឺកូវីដ ១៩ (រូបថត៖ VNA)

អង្គការសុខភាពពិភពលោក (WHO) កំពុងត្រួតពិនិត្យវីរុសបំប្លែងថ្មី B.1.1.529 នៃវីរុស SARS-CoV-2 ដែលទើបតែ បានរកឃើញនៅអាហ្វ្រិកខាងត្បូង។ នៅថ្ងៃទី ២៦ វិច្ឆិកា WHO បានកោះប្រជុំពិសេស ដើម្បីធ្វើការពិភាក្សាអំពីកំរិតគ្រោះថ្នាក់នៃវីរុសបំប្លែងខ្លួនថ្មីនេះ ក៏ដូចជាប្រសិទ្ធភាពនៃថ្នាំព្យាបាល និងវ៉ាក់សាំងចំពោះវីរុសបំប្លែងនេះ។

ប្រធានក្រុមបច្ចេកទេសរបស់ WHO លោកស្រី Maria Van Kerkhove បាននិយាយថា ឥឡូវនេះអ្នកស្រាវជ្រាវកំពុងផ្តោតសំខាន់លើការស្វែងយល់អំពីការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីនរបស់វីរុសបំប្លែងខ្លួនថ្មីនេះ និងផលប៉ះពាល់របស់វីវុសបំប្លែងថ្មីចំពោះការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ក៏ដូចជាវ៉ាក់សាំងបង្ការផងដែរ។

មុននេះ កាលពីថ្ងៃទី ២៤ វិច្ឆិកា មជ្ឈដ្ឋានវិទ្យាសាស្ត្របានអះអាងថា ទំនងជាវីវុសបំប្លេងថ្មី នេះមានគ្រោះថ្នាក់ជាងវីរុសបំប្លែងផ្សេងៗទៀតនៃវីរុស SARS-CoV-2 ហើយមានសមត្ថភាពគេចចេញពីប្រព័ន្ធការពារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ