WHO បើកវគ្គសិក្សាអនឡាញជាភាសាវៀតណាមណែនាំវិធី ព្យាបាលជំងឺ Covid-19

(VOVWORLD) - អ្នកដែលយកចិត្តទុកដាក់ដល់វគ្គសិក្សាទាំងពីរនេះអាចចូលតាមរយៈអាស័យដ្ឋាន https://openwho.org/channels/covid-19-nationals-languages៕

ការិយាល័យតំណាងរបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំ វៀតណាមទើបនឹងបានប្រកាសផែនការបើកវគ្គសិក្សាអនឡាញជាភាសា វៀតណាមចំនួន២វគ្គដែលណែនាំវិធិព្យាបាលជំងឺ Covid-19 សំដៅ ជួយសម្រួលដល់មហាជនវៀតណាមក្នុងការទទួលព័ត៌មានថ្មី ឯកសារវិទ្យា សាស្ត្រស្ដីពីជំងឺនេះ។

        វគ្គសិក្សាទាំងពីរនេះគ្រោងនឹងបង្ហាញនាចុងខែមីនាឆ្នាំ២០២០ ហើយ ត្រូវបានផ្គត់ផ្គង់ដោយឥតគិតថ្លៃ។ វគ្គសិក្សាទីមួយដែលអូសបន្លាយ១០ ម៉ោងផ្ដោតទៅលើការផ្គត់ផ្គង់ចំណេះដឹងស្ដីពីការព្យាបាលគ្លីនិកសម្រាប់អ្នកជំងឺដែលត្រូវឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ (SARI) ដូចជាជំងឺ H5N1 H7N9 និង Covid-19។ វគ្គសិក្សាទី២អូសបន្លាយក្នុង៣ម៉ោង ដែលផ្គត់ផ្គង់ ចំណេះដឹងស្ដីពីវិធានការរកឃើញ បង្ការ និងគ្រប់គ្រងវីរុសផ្លូវដង្ហើមស្រួច ស្រាវថ្មីៗ រួមទាំងវីរុស SARS-CoV-2។

        អ្នកដែលយកចិត្តទុកដាក់ដល់វគ្គសិក្សាទាំងពីរនេះអាចចូលតាមរយៈអាស័យដ្ឋាន https://openwho.org/channels/covid-19-nationals-languages៕

ប្រតិកម្មទៅវិញ

ផ្សេងៗ