WHO បានអនុម័តវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac (ចិន) សម្រាប់ប្រើប្រាស់ជាបន្ទាន់

(VOVWORLD) -  នេះគឺជាវ៉ាក់សាំងទី២របស់ចិនដែលបានអង្គការ WHO អនុញ្ញាតឲ្យប្រើប្រាសជាផ្លូវការ។

WHO បានអនុម័តវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac (ចិន) សម្រាប់ប្រើប្រាស់ជាបន្ទាន់ - ảnh 1វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ Sinovac Biotech (ចិន) (រូបថត៖ THX/TTXVN)

អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី១ មិថុនា បានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac Biotech (ប្រទេសចិន)។ នេះគឺជាវ៉ាក់សាំងទី២របស់ចិនដែលបានអង្គការ WHO អនុញ្ញាតឲ្យប្រើប្រាសជាផ្លូវការ។

គណៈកម្មាធិការឯករាជ្យរបស់អង្គការសុខភាពពិភពលោក បានផ្តល់អនុសាសន៍អំពីការប្រើប្រាស់វ៉ាក់សាំងរបស់ Sinovac សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដោយធ្វើការចាក់ចំនួនពីរដូសដោយដាច់គ្នា ពី២ ដល់ ៤ សប្តាហ៍។ មិនមានការកំណត់អាយុតិចឬច្រើននោះទេ ខណៈទិន្នន័យបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធ ភាពក្នុងការការពារមនុស្សចាស់ផងដែរ។

មុននោះ ប្រភពវ៉ាក់សាំងរបស់ Sinopham គឺជាវ៉ាក់សាំងបង្ការកូវីដ១៩ ដំបូងបង្អស់ ដែលមិនមែនមកពីក្រុមហ៊ុនឱសថរបស់លោកខាងលិច ត្រូវបានអនុម័តអោយប្រើប្រាស់ជាបន្ទាន់ដោយអង្គការសុខភាពពិភពលោក កាលពីថ្ងៃទី ៧ ឧសភា។ ប្រភពវ៉ាក់សាំងទាំង២នេះ គឺជាប្រភេទវ៉ាក់សាំងការពារកូវីដ១៩ដ៏សំខាន់របស់ចិន ដែលត្រូវបាចាក់ជូនប្រជាជនរាប់រយលាននាក់ នៅក្នុងប្រទេសនេះនិងប្រទេសមួយចំនួនទៀត។

ការសម្រេចចិត្តរបស់អង្គការសុខាភាពពិភពលោកនឹងបើកផ្លូវសម្រាប់វ៉ាក់សាំងទី ២ របស់ចិន ត្រូវបានប្រើប្រាស់នៅក្នុងបណ្តាប្រទេសក្រីក្រ ក្រោមយន្តការទទួលវ៉ាក់សាំងសកល (COVAX) ក្នុងបរិបទដែលយន្តការនេះ កំពុងប្រឈមមុខបញ្ហាធំធេងអំពីការប្រភពផ្គត់ផ្គង់ នៅពេលដែលឥណ្ឌាបញ្ឈប់ការនាំចេញវ៉ាក់សាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ