WHO ព្រមានពីការកើនឡើងហានិភ័យនៃការស្លាប់នៅអឺរ៉ុបដោយសារជំងឺអុតស្វា

(VOVWORLD) - ដោយសារជំងឺអុតស្វានៅតែបន្តរីករាលដាលនៅក្នុងទ្វីបអឺរ៉ុប ចំនួនអ្នកស្លាប់ដោយសារជំងឺនេះនឹងកើនឡើង។

កាលពីថ្ងៃទី ៣០ ខែកក្កដា ខុទ្ទកាល័យប្រចាំនៅអឺរ៉ុបនៃអង្គការសុខភាពពិភពលោក (WHO) បានព្រមានថាចំនួនអ្នកស្លាប់ដោយសារជំងឺអុតស្វានឹងកើនឡើងបន្ទាប់ពីកត់ត្រាការស្លាប់ដំបូងនៅខាងក្រៅទ្វីបអាហ្រ្វិក ប៉ុន្តែបាននិយាយថា ផលវិបាកដ៏គ្រោះថ្នាក់នៅតែកម្រណាស់។ លោកស្រី Catherine Smallwood មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកប្រចាំនៅអឺរ៉ុប បាននិយាយថា ដោយសារជំងឺអុតស្វានៅតែបន្តរីករាលដាលនៅក្នុងទ្វីបអឺរ៉ុប ចំនួនអ្នកស្លាប់ដោយសារជំងឺនេះនឹងកើនឡើង។ យោងតាមលោកស្រី Smallwood គោលដៅឥឡូវនេះគឺ ទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគនៅក្នុងទ្វីបអឺរ៉ុប និងបញ្ចប់ការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ