WHO វាយ​តម្លៃ​ថា ជំងឺអ៊ុត​ស្វានៅតែស្ថិតក្រោមការគ្រប់គ្រង

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន WHO បានវាយតម្លៃថា បើទោះបីជាការផ្ទុះឡើងជំងឺលើកនេះគឺមិនធម្មតាក៏ដោយ ប៉ុន្តែជំងឺអ៊ុតស្វានៅតែស្ថិតក្រោមការគ្រប់គ្រង។ 

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ២៤ ខែឧសភា បានប្រកាសថា រហូតមកដល់ពេលនេះ ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺអ៊ុតស្វាសរុបចំនួន ១៣១នាក់ និងករណីសង្ស័យថាផ្ទុកជំងឺនេះមានចំនួន ១០៦នាក់ទៀត ចាប់តាំងពីជំងឺនេះត្រូវបានរកឃើញកាលពី ៣សប្តាហ៍មុន ក្នុងបណ្តាប្រទេសនៅក្រៅទ្វីបអាហ្រ្វិកដែលជំងឺអ៊ុតស្វាជាជំងឺឆ្លងធម្មតា។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន WHO បានវាយតម្លៃថា បើទោះបីជាការផ្ទុះឡើងជំងឺលើកនេះគឺមិនធម្មតាក៏ដោយ ប៉ុន្តែជំងឺអ៊ុតស្វានៅតែស្ថិតក្រោមការគ្រប់គ្រង។ WHO ក៏នឹងរៀបចំកិច្ចប្រជុំបន្ថែមទៀតក្នុងពេលឆាប់ៗនេះ ដើម្បីនាំចេញអនុសាសន៍ថ្មីៗ ដែលជួយឲ្យប្រទេសជាសមាជិកដោះស្រាយការផ្ទុះឡើងនៃជំងឺអ៊ុតស្វានេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ