WHO អំពាវនាវឱ្យប្រទេសនានាធ្វើកំណែទម្រង់ចាំបាច់ ដើម្បីត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាតបន្ទាប់

(VOVWORLD) -  ប្រមុខអង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យ ប្រទេសនានាអនុវត្តន៍កំណែទម្រង់ចាំបាច់ដើម្បីត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាតបន្ទាប់ ក៏ដូចជាគោរពការសន្យា ដើម្បីបង្កើនមូលនិធិសម្រាប់ទីភ្នាក់ងារសុខភាពរបស់អង្គការ សហប្រជាជាតិនេះផងដែរ៕
កាលពីថ្ងៃទី ២២ ឧសភា ប្រទេសជាសមាជិកនៃអង្គការសុខភាពពិភពលោក (WHO) បានអនុម័តលើកញ្ចប់ថវិកាក្នុងតម្លៃជាង ៦,៨ ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើពន្ធថ្មីចំនួន ២ រួមមានការបង្កើនថ្លៃសេវា ២០% ដែលចាប់បង្ខំ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាប្រចាំនៃមហាសន្និបាតសុខភាពពិភពលោករយៈពេល ១០ ថ្ងៃ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្របពេលនៃការរំលឹក ខួបលើកទី ៧៥ ទិវាបង្កើតអង្គការនេះ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា៖ នេះនឹងក្លាយជាប្រវត្តិសាស្ត្រ និងជាព្រឹត្តិការណ៍ដ៏ សំខាន់សម្រាប់ប្រតិបត្តិការរបស់ WHO ក្នុងរយៈពេលពីរឆ្នាំបន្ទាប់។ លោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក៏ដូចជាការជឿទុកចិត្តរបស់ប្រទេសសមាជិកទៅលើ WHO ហើយបានសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យអង្គ ការនេះកាន់តែប្រសើរឡើង។ ប្រមុខអង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យ ប្រទេសនានាអនុវត្តន៍កំណែទម្រង់ចាំបាច់ដើម្បីត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាតបន្ទាប់ ក៏ដូចជាគោរពការសន្យា ដើម្បីបង្កើនមូលនិធិសម្រាប់ទីភ្នាក់ងារសុខភាពរបស់អង្គការ សហប្រជាជាតិនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ