WIPO ប្ដេជ្ញាជួយវៀតណាមក្នុងការជំរុញនិងលើកកំពស់សមត្ថភាពប្រព័ន្ធនវានុវត្តន៍ជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា តាមម៉ោងតំបន់ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅស្វីស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាទីស្នាក់ការរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។ 
WIPO ប្ដេជ្ញាជួយវៀតណាមក្នុងការជំរុញនិងលើកកំពស់សមត្ថភាពប្រព័ន្ធនវានុវត្តន៍ជាតិ - ảnh 1លោកប្រធានរដ្ឋបានអញ្ជើញទស្សនាទីស្នាក់ការរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងជួបធ្វើការជាមួយអគ្គនាយក WIPO  (រូបថត៖ VOV) 

ក្នុងជំនួបជាមួយអគ្គនាយក WIPO លោក Daren Tang លោកប្រធានរដ្ឋបានស្នើឱ្យ WIPO បន្តជួយឧបត្ថម្ភវៀត ណាមក្នុងសកម្មភាពអនុវត្តន៍យុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិនិងច្បាប់កម្មសិទ្ធិបញ្ញា ព្រមទាំងបណ្តុះបណ្តាលបុគ្គលិកជំនាញ ដើម្បីធ្វើអាជីវកម្មមូលដ្ឋានទិន្នន័យច្នៃប្រឌិត រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋ កិច្ច-បច្ចេកទេសសំខាន់ៗរបស់ វៀតណាមនាពេលខាងមុខ ហើយទន្ទឹមនឹងនោះបន្តបង្កើតលក្ខខណ្ឌសម្រាប់កម្មាភិបាលវៀតណាមចូលរួមវគ្គបណ្តុះបណ្តាល កម្មសិក្សា និងឱកាសការងារនៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ លោកប្រធានរដ្ឋក៏បានស្នើឲ្យ WIPO បន្តជួយឧបត្ថម្ភវៀតណាមក្នុងការលើកកម្ពស់សមត្ថភាពប្រព័ន្ធនវានុវត្តន៍ជាតិ និងជួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមក្នុងការកសាងសំណុំសូចនាករដើម្បីវាស់វែងសកម្មភាពច្នៃប្រឌិតនៅថ្នាក់មូលដ្ឋាននាពេលខាងមុខ។

ចំណែកឯអគ្គនាយក Daren Tang បានសន្យាជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មលើផ្នែកធន ធាននិងបច្ចេកទេស ជួយលើកកំពស់ប្រព័ន្ធកម្មសិទ្ធិបញ្ញាជាតិ និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ