WORLD CUP 2022: កាតា ​រុះរើ​ កីឡាដ្ឋាន ៩៧៤

(VOVWORLD) - នាថ្ងៃទី៦ ខែធ្នូ ប្រទេសម្ចាស់ផ្ទះ WORLD CUP 2022 កាតាបានរុះរើកីឡាដ្ឋាន៩៧៤។ កីឡាដ្ឋាន ៩៧៤ ត្រូវបានសាងសង់ឡើងដោយឡែកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup ២០២២ ហើយវាបានបំពេញបេសកកម្មរបស់ខ្លួន នៅពេលបានរៀបចំប្រកបដោយជោគជ័យ នូវការប្រកួតវគ្គជម្រុះចំនួន ៦លើ នៅការប្រកួតវគ្គ១/៨ មួយលើ។ ដោយមានទីតាំងស្ថិតនៅតំបន់ Ras Abu Aboud នៃទីក្រុងដូហា កីឡាដ្ឋាន ៩៧៤ មានកៅអីចំនួន ៤០.០០០កៅអី។

នេះគឺជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានដ៏វិសេសវិសាលបំផុតនៅលើពិភពលោក ដោយសារតែការសាងសង់ពីកុងតុងន័រកែច្នៃចំនួន៩៧៤ទូ។ ប្រទេស ម្ចាស់ផ្ទះ បានប្តេជ្ញា រុះរើកីឡាដ្ឋាន ៩៧៤ និងផ្ទេរសម្ភារៈទៅក្រៅប្រទេសដើម្បីប្រើប្រាស់ឡើងវិញ ធ្វើឱ្យទីនេះក្លាយជាកីឡដ្ឋានបណ្តោះអាសន្នដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup។ បន្ទាប់បានរុះរើ វត្ថុធាតុដើមត្រូវបានផ្ទេរទៅទីក្រុងម៉ាលដូណាដូ ប្រទេសអ៊ុយរ៉ាហ្គាយ ហើយអាចនឹងត្រូវបានដំឡើងវិញ ប្រសិនបើប្រទេសអាមេរិកខាងត្បូងនេះ ដណ្ដើមបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០។

ក្រៅពីកីឡាដ្ឋន ៩៧៤នោះ កីឡាដ្ឋន Al Janoub នៅទីក្រុង Al-Wakra ក៏នឹងត្រូវបានរុះរើ ដើម្បីបរិច្ចាគដល់គម្រោងអភិវឌ្ឍន៍បាល់ទាត់នៅក្រៅប្រទេសផងដែរ។ ទន្ទឹមនឹងនេះ កីឡាដ្ឋន Al Bayt គ្រោងនឹងក្លាយជាសណ្ឋាគារលំដាប់ខ្ពស់។ ពហុកីឡដ្ឋាន Lusail ដែលជាពហុកីឡដ្ឋានធំជាងគេបំផុតក្នុង World Cup ឆ្នាំ២០២២ ដែលជាកន្លែងប្រព្រឹត្តទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៨ ខែធ្នូ គ្រោងនឹងក្លាយជា “មូលដ្ឋានសហគមន៍” មួយ។ កីឡាដ្ឋន Education city ដែលស្ថិតក្នុងសាកលវិទ្យាល័យនៃអង្គការ Qata Foundation  នឹងបម្រើសម្រាប់ការអប់រំនៅក្រោយពានរង្វាន់ World Cup៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ