Xuan Loc និង Long Khanh -តំបន់ដំបូងចំនួន២ សម្រេចបទដ្ឋានជនបទថ្មី


Xuan Loc និង Long Khanh -តំបន់ដំបូងចំនួន២ សម្រេចបទដ្ឋានជនបទថ្មី - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dungនៅពាក់កណ្តាល (Image: VOV)

(VOVworld) – នាព្រឹកថ្ងៃទី ២៤​ មករា ស្រុក Xuan Loc និងទីរួមស្រុក Long Khanh
ខេត្ត Dong Nai (ភាគខាងត្បូងវៀតណាម) ទទួលបានសេចក្តីសម្រេចរបស់នាយករ
ដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាមស្តីអំពីការសម្រេចបទដ្ឋានជនបទថ្មី។ នេះគឺជាអង្គភាព
ចំនួន ២ ដែលត្រូវបានទទួលបទដ្ឋានជនបទថ្មីក្នុងទូទាំងប្រទេសវៀតណាម។ ថ្លែង
មតិនៅពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានស្ងើចសរសើរខេត្ត
Dong Nai ដែលឈានទៅមុខក្នុងការកសាងជនបទថ្មីក្នុងទូទាំងប្រទេស។ឃុំចំនួន
៣៨% នៃ ឃុំទាំងឡាយនៅខេត្ត Dong Nai ទទួលបានបទដ្ឋានជនបទថ្មី។ តាមលោក
នាយករដ្ឋមន្ត្រីថា៖ ការកសាងជនបទថ្មីក្នុងទូទាំងប្រទេសនៅជាភារកិច្ចដ៏ធ្ងន់ធ្ងរ
ដោយសារ បទដ្ឋានចំនួន ១៩ នៃការកសាងជនបទថ្មីគឺជាបណ្ដាគោលដៅជាក់ស្តែង
ដើម្បី​អភិវឌ្ឍន៍ប្រទេសជាតិឲ្យបានខ្លាំងក្លានិងសម្បូររុងរឿង។ នេះក៏ជាខ្លឹមសារ
ជាក់ស្តែងនៃ ការរៀបចំរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញក្នុងតំបន់តាមទិសមាន
ទិន្នផលនិងប្រសិទ្ធភាពខ្ពស់ជាងទៀត។ ដោយឈរលើស្មារតីនោះ លោកនាយក
រដ្ឋមន្ត្រីបានស្នើរឲ្យថ្នាក់ដឹកនាំខេត្ត Dong Nai និងបណ្តាតំបន់ផ្សេងៗបន្តចាត់ទុកការ
កសាងជនបទថ្មីជាភារកិច្ចនយោបាយដ៏សែន សំខាន់ដើម្បីអនុវត្តគោលដៃនៃ
រដ្ឋាភិបាលគឺ៖ ដល់ចុងឆ្នាំ ២០២០ មាន ២០% នៃបរិមាណឃុំទទួលបានបទដ្ឋាន
ជនបទថ្មីក្នុងទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ