កងកម្លាំងយេម៉ែនដណ្ដើមយកវិញនូវមូលដ្ឋានសឹកសំខាន់នៅជិតសមុទ្រក្រហម

កងកម្លាំងយេម៉ែនដណ្ដើមយកវិញនូវមូលដ្ឋានសឹកសំខាន់នៅជិតសមុទ្រក្រហម - ảnh 1
កងកម្លាំងគាំទ្ររដ្ឋាភិបាលយេម៉ែនឈរយាមនៅកំពង់ផែ Aden (រូបថត៖AFP/TTXVN)

(VOVworld) - កងកម្លាំងរដ្ឋាភិបាលយេម៉ែននាថ្ងៃទី១០ មករា បានរំដោះទាំង
ស្រុងនូវមូលដ្ឋានសឹកសំខាន់ Omari នៅតំបន់ឆ្នេរសមុទ្រក្រហមនៃខេត្ត Taiz ក្រោយ
រយៈពេល៤ថ្ងៃធ្វើការប្រយុទ្ធយ៉ាងខ្លាំង។មេបញ្ជាកងទ័ពតំបន់ឲ្យដឹងថា ក្រោមការ
គាំពាររបស់សម្ព័ន្ធភាពយោធាអារ៉ាប់ដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត កង ទ័ពបាន
វាយបណ្ដេញកម្លាំងគាំទ្រក្រុមឧទ្ទាម Houthi ចេញពីតំបន់ជុំវិញផងដែរ។តាមមន្ត្រី
រូបនេះថា កងកម្លាំងរដ្ឋាភិបាលនឹងបន្តតាមរកកម្លាំងឧទ្ទាមនៅតាមតំបន់ឆ្នេរសមុទ្រ
ប៉ែកខាងលិចនៅជិតដែសមុទ្រយុទ្ធសាស្ត្រ Bab al-Mandeb។ក្នុងពេលនោះ យន្ត
ហោះចម្បាំងនៃសម្ព័ន្ធភាពយោធាអារ៉ាប់បានធ្វើការវាយ ប្រហារទៅលើមូលដ្ឋាន
នានារបស់កម្លាំងឧទ្ទាម Houthi នៅក្នុងនិងក្រៅកំពង់ផែ Mocha។ពួកឧទ្ទាមជាច្រើន
ត្រូវបានកំទេចឬចាប់ខ្លួនក្នុងការប្រយុទ្ធនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ