កងទ័ពចម្រុះ ដឹកនាំដោយអាមេរិកវាយប្រហារតាមជើងអាកាស ធ្វើឲ្យ​ជនស៊ីវិល​ស៊ីរីរាប់សិបនាក់ស្លាប់

(VOVWORLD) -អ្នកនាំពាក្យកងទ័ពអាមេរិក លោក Sean Ryan បានទទួលស្គាល់ថាកងទ័ពចម្រុះ ដែលដឹកនាំដោយអាមេរិកបានអនុវត្តការវាយប្រហារនេះ។
កងទ័ពចម្រុះ ដឹកនាំដោយអាមេរិកវាយប្រហារតាមជើងអាកាស ធ្វើឲ្យ​ជនស៊ីវិល​ស៊ីរីរាប់សិបនាក់ស្លាប់ - ảnh 1 ការវាយប្រហារតាមអាកាសនៅប្រទេសស៊ីរី។ (ប្រភព៖ AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៧ ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ស៊ីរីបានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ចំនួន ៤៣ នាក់ ក្នុងនោះភាគច្រើនជាជនស៊ីរិល ត្រូវស្លាប់ ក្នុងការវាយប្រហារជើងអាកាសរបស់កងទ័ពចម្រុះ ដែលដឹកនាំដោយអាមេរិកនៅខេត្ត Deir Ez Zor នៃប្រទេសនេះ។ ការវាយប្រហារទាំងនេះបានធ្វើឡើងនាថ្ងៃទី១៦ ខែវិច្ឆិកា ខណៈដែលយន្តហោះរបស់កងទ័ពចម្រុះដែលដឹកនាំដោយអាមេរិកបានវាយប្រហារជើងអាកាសលើទីប្រជុំជននៅភូមិ Bu Badran និង Al Sauna ចំណុះខេត្ត Deir Ez Zor។

អ្នកនាំពាក្យកងទ័ពអាមេរិក លោក Sean Ryan បានទទួលស្គាល់ថាកងទ័ពចម្រុះ ដែលដឹកនាំដោយអាមេរិកបានអនុវត្តការវាយប្រហារនេះ ព្រទាំងធ្វើឲ្យជនស៊ីរិលស៊ីរី និងអ៊ីរ៉ាក់ចំនួន ១១០០ នាក់ត្រូវស្លាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ