កងទ័ពចម្រុះដឹកនាំដោយអាមេរិកវាយប្រហារតាមផ្លូវអាកាសទៅលើក្រុមរថយន្តរបស់កងទ័ពស៊ីរី

(VOVWORLD) - នាថ្ងៃទី ១៨ ឧសភា កងទ័ពចម្រុះប្រឆាំងភេរវកម្មដឹកនាំដោយ អាមេរិកបានដំណើរការវាយប្រហារតាមផ្លូវអាកាសតម្រងទៅលើរថយន្ត មួយក្បួនរបស់កងទ័ពស៊ីរីនៅប៉ែកខាងត្បូងប្រទេសនេះជិតនឹងខ្សែព្រំដែនរវាងស៊ីរី Jordan និងអ៊ីរ៉ាក់។ 
កងទ័ពចម្រុះដឹកនាំដោយអាមេរិកវាយប្រហារតាមផ្លូវអាកាសទៅលើក្រុមរថយន្តរបស់កងទ័ពស៊ីរី - ảnh 1 កងទ័ពចម្រុះដឹកនាំដោយអាមេរិកវាយប្រហារតាមផ្លូវអាកាសទៅលើក្រុមរថយន្តរបស់កងទ័ពស៊ីរី

(VOVworld) – នាថ្ងៃទី ១៨ ឧសភា កងទ័ពចម្រុះប្រឆាំងភេរវកម្មដឹកនាំដោយ អាមេរិកបានដំណើរការវាយប្រហារតាមផ្លូវអាកាសតម្រងទៅលើរថយន្ត មួយក្បួនរបស់កងទ័ពស៊ីរីនៅប៉ែកខាងត្បូងប្រទេសនេះជិតនឹងខ្សែព្រំដែនរវាងស៊ីរី Jordan និងអ៊ីរ៉ាក់។ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters  បានដកស្រង ព័ត៌មានពីមេបញ្ជាការមួយរូបក្នុងកងទ័ពចម្រុះដែលគាំទ្ររដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក Bashar al Assad បានឲ្យដឹងថា៖ នេះគឺជាការវាយប្រហារ «ព្រមាន» សំដៅរារាំងកំលាំងស៊ីរីឆ្ពោះទៅមូលដ្ឋានសឹក Tanf ប៉ែកខាងត្បូងស៊ីរី។ ក្នុងពេលនោះ សេចក្តីប្រកាសរបស់កងទ័ពចម្រុះប្រឆាំងភេរវកម្មដឹកនាំដោយ អាមេរិកបានឲ្យដឹងថា៖ ការវាយប្រហារបានប្រព្រឹត្តទៅនៅតំបន់សុវត្ថិភាពប៉ែក នីតរដីមូលដ្ឋានសឹក Tanf ដែលជាទីកន្លែង កំលាំងបេសកកម្មពិសេសរបស់អង់ គ្លេសនិងអាមេរិកកំពុងបង្វឹកកំលាំងប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅនឹងតំបន់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ