កងទ័ពរដ្ឋាភិបាល Burkina Faso រុញច្រានការវាយប្រហារនៅក្នុងទីក្រុង Titao

(VOVWORLD) - នាថ្ងៃទី ១០ ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មាន Burkina Faso បានឲ្យដឹងថា នាពេលថ្មីៗនេះ កងកំលាំងការពារជាតិនិងសន្តិសុខរបស់ប្រទេសនេះ បានរុញច្រានចោលការវាយប្រហាររបស់ក្រុមខ្មាន់កាំភ្លើងដែលសំដៅទៅលើប៉ុស្តិ៍ប៉ូលីសទីក្រុង Titao នៅភាគខាងជើងខេត្ត Lorum ។

ការវាយប្រហារនេះបានកើតឡើងនាយប់ថ្ងៃទី ៩ ខែវិច្ឆិកាក្នុងបរិបទដែលទីក្រុង Titao កំពុងដាក់បម្រាមគោចរក្រោមការបញ្ជារបស់ទេសភិបាលតំបន់ភាគខាងជើងនៃ Burkina Faso។ ការបញ្ជានេះមានសុពលភាពចាប់ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា។ គួរឲ្យបញ្ជាក់ថា Burkina Faso ជាប្រទេសក្រីក្រមួយនៅអាហ្វ្រិកខាងលិច ហើយស្ថានភាពនយោបាយមិនមានស្ថេរភាពឡើយ។ កងកំលាំងសន្តិសុខ Burkina Faso មិនត្រូវបានហ្វឹកហ្វឺនយ៉ាងស្ទាត់ជំនាញនិងមិនត្រូវបានបំពាក់ប្រដាប់អាវុធគ្រប់គ្រាន់នោះឡើយ។ក្នុងរយៈពេល ៤ឆ្នាំកន្លងទៅ    អជ្ញាធរនៅបណ្តាភាគខាងជើងនៃប្រទេសនេះត្រូវតស៊ូប្រយុទ្ធជាមួយនឹងកង កម្លាំងកងទ័ពពីប្រទេសជិតខាង Mali ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ