កងទ័ពអាមេរិក កំទេចមេបញ្ជាការជាន់ខ្ពស់ IS

(VOVWORLD) - អាជ្ញាធរសហរដ្ឋអាមេរិកនាថ្ងៃទី ២៦ ខែមករា បានឲ្យដឹងថា កងទ័ពអាមេរិកបានកំទេចមេបញ្ជាការជាន់ខ្ពស់ម្នាក់នៃក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាស” (IS) នៅភាគខាងជើងប្រទេសសូម៉ាលី។ 

យោងតាមមន្ត្រីទាំងនេះ Bilal al-Sudani មេបញ្ជាការជាន់ខ្ពស់ IS ត្រូវបានកំទេច រួមជាមួយសហការីប្រហែល ១០នាក់ទៀត។ យុទ្ធនាកានេះត្រូវបានប្រធានាធិបតីអាមេរិក លោក Joe Biden អនុម័តនៅដើមសប្តាហ៍។ ប៉ុន្តែ មន្ត្រីដែលមិនបញ្ចេញឈ្មោះទាំងនេះ បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីប្រតិបត្តិការនេះទេ។ ពួកគេក៏បានបដិសេធមិនបញ្ជាក់ពីការគំរាមកំហែងដោយផ្ទាល់ណាមួយ ដែល al-Sudani បានបង្កឡើងចំពោះសហរដ្ឋអាមេរិក ហើយក៏មិនបានបញ្ជាក់ថា តើមានការស៊ើបការណ៍ពាក់ព័ន្ធណាមួយត្រូវបានប្រមូលពីមុនមកនោះឬទេ។ បច្ចុប្បន្ន មិនដឹងថាកងកម្លាំងអាមេរិកបានធ្វើប្រតិបត្តិការនេះយ៉ាងដូចម្តេច ឬមានទាហានអាមេរិកប៉ុន្មាននាក់បានចូលរួមក្នុងប្រតិបត្តិការនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ