កិច្ចប្រជុំកំពូល ACMECS, CLMV និង CLV៖ ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការក្នុងតំបន់

(VOVWORLD) -  នាព្រឹកថ្ងៃទី ៩ ធ្នូ កិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចទន្លេបី អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី ៩ (AMECS ៩); កិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម លើកទី ១០ (CLMV ១០) និងកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម លើកទី ១១ (CLV ១១) បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំកំពូល ACMECS, CLMV និង CLV៖ ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការក្នុងតំបន់ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងបណ្តាកិច្ចប្រជុំកំពូល  (រូបថត៖ VGP)

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ឆ្លងកាត់អស់រយៈពេលជាង ១៧ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍មក យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ បានបញ្ជាក់ពីអត្តសញ្ញាណដោយឡែករបស់ខ្លួន ដែលជាយន្តការសហប្រតិបត្តិការដ៏សំខាន់មួយសម្រាប់តំបន់មេគង្គផងដែរ។ លោកនាយករដ្ឋមន្ត្រី  Nguyen Xuan Phuc បានបញ្ជាក់ជាថ្មីម្តងទៀតពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាម ចំពោះយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ ផងដែរ។ លោកនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញមានប្រសាស ន៍ថា៖ “ខ្ញុំជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិក កិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ៥ របស់យើង នឹងកាន់តែរឹងមាំហើយកាន់តែខ្លាំងក្លាថែមទៀត ដើម្បីសន្តិភាព ស្ថិរភាពនិងវិបុលភាពរួមក្នុងតំបន់។ វៀតណាមសូមស្វាគមន៍និងគាំទ្រដល់លេខាធិការដ្ឋាន ACMECS ក៏ដូចជាមានបំណងចង់ឲ្យមានដៃគូជាច្រើន ដើម្បីអភិវឌ្ឍតំបន់រួមគ្នាជាមួយបណ្តាប្រទេស ACMECS ផង ដែរ”

នៅបញ្ចាប់នៃកិច្ចប្រជុំកំពូលអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ បណ្តាប្រទេសបានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយុទ្ធសាស្រ្តអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៩។ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រគល់តួនាទីជាប្រធានប្តូរវេន ACMEC ទៅនាយករដ្ឋមន្ត្រីឡាវ។

កិច្ចប្រជុំកំពូល ACMECS, CLMV និង CLV៖ ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការក្នុងតំបន់ - ảnh 2 ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូ (រូបថត៖ VGP)

ក៏នាព្រឹកថ្ងៃទី ៩ ធ្នូនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១០ (CLMV ១០) ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីឡាវ លោកThongloun Sisoulith ក្រោមប្រធានបទ “បង្កើនប្រសិទ្ធភាពនៃការតភ្ជាប់សម្រាប់សមាហរណកម្មតំបន់”។ នៅក្នុងសន្និសីទកំពូលនេះ ថ្នាក់ដឹកនាំបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើឱ្យស៊ីជម្រៅចំណងមិត្តភាពជាប្រពៃណី អ្នកជិតខាងភូមិផងរបងជាមួយ និងផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំង ៤។ នៅចុងបញ្ចប់នៃសន្និសីទ ថ្នាក់ដឹកនាំនៃប្រទេសទាំង ៤ បានឯកភាព លើឯកសារចំនួន ៣ រួមមានសេចក្តីថ្លែងការណ៍រួមនៃសន្និសីទ ឯកសារ “ក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV” និងបញ្ជីគម្រោងសហប្រតិបត្តិការអាទិភាពចំនួន ១៦។ ប្រទេសទាំងអស់ក៏បានយល់ព្រមដើម្បីប្រទេសមីយ៉ាន់ ម៉ា នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សន្និសីទកំពូល CLMV លើកទី ១១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ