កិច្ចប្រជុំកំពូល ADMM + បន្តបញ្ជាក់ការប្តេជ្ញាចិត្តចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់

(VOVWORLD) - នាថ្ងៃទី ១០ ធ្នូនៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមប្រធានកិច្ចប្រជុំការពារជាតិ-យោធាអាស៊ានឆ្នាំ ២០២០ បានប្រារព្ធធ្វើឡើងពិធីរំលឹកខួបលើកទី ១០ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) ។
កិច្ចប្រជុំកំពូល ADMM + បន្តបញ្ជាក់ការប្តេជ្ញាចិត្តចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ - ảnh 1 លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បញ្ជូនទៅកាន់ពិធីនេះ 

នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀត ណាម បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីនេះ។

ចូលរួមពិធីនេះ នៅវៀតណាមមានវត្តមានថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន ក្រសួង ឯកអគ្គរដ្ឋទូត អនុពន្ធយោធាមនៃបណ្តាប្រទេស និងប្រ ធានស្ថានបេសកកម្មសហភាពអឺរ៉ុបនិងប្រធានតំណាងស្ថាប័ន អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)  រួមទាំងអង្គប្រជុំដទៃទៀត ផងដែរ។ ក្នុងសារបញ្ជូនទៅកាន់ពិធីនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ «ខ្ញុំវាយតម្លៃខ្ពស់ចំពោះជំហានរីកចំរើន របស់ ADMM + ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ។ ADMM + ពិតជាយន្តការមួយដែលមានសារៈដ៏សែនសំខាន់ ដែលបាននិងកំពុងលើកកម្ពស់តួនាទីរបស់ខ្លួនជាយន្តការនៃការពិគ្រោះយោបល់ខាងគោលនយោបាយ និងកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្តែងក្នុង       វិស័យការពារជាតិ - សន្តិសុខសម្រាប់ថ្នាក់រដ្ឋមន្រ្តីការពារជាតិ ព្រមទាំងមានជំហានអភិវឌ្ឍន៍ស្របតាមតម្រូវការនិងស្ថានភាពជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាខាងសន្តិសុខមិនមែនជាប្រពៃណីដែលកំពុងលេច ចេញផងដែរ»។

កិច្ចប្រជុំកំពូល ADMM + បន្តបញ្ជាក់ការប្តេជ្ញាចិត្តចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់ - ảnh 2 នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម បានអញ្ជើញថ្លែងមតិក្នុងពិធីនេះ 

ក្នុងបរិបទដែលតំបន់ និងពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនជាពិសេសក្នុងអំឡុងពេលដែលមានការឆ្លងរីករាលដាលជំងឺរាតត្បាតដ៏កាចសាហាវនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជាងពេលណាៗទាំងអស់ ប្រទេសទាំងអស់លើពិភពលោកចាំបាច់ត្រូវរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។ ចំណុចនេះអាចធ្វើទៅបានប្រសិនបើរាល់    ជំលោះទាក់ ទងនឹងផលប្រយោជន៍ និងការខ្វែងគំនិតគ្នា ត្រូវបានដោះស្រាយដោយការជឿទុកចិត្តគ្នា និងឈរលើស្មារតីស្ថាបនា ក៏ដូចជាអាកប្បកិរិយាសុច្ឆន្ទៈនៃភាគីនានាផងដែរ។ នេះគឺជាពេលដែលយន្តការសហប្រតិបត្តិការពហុភាគីក្នុងតំបន់ ជាសសរស្តម្ភនិងតួនាទីដឹកនាំរបស់អាស៊ាន ចាំបាច់ត្រូវបានលើកកម្ពស់ហើយកិច្ចប្រជុំ ADMM + ក៏ជាយន្តការមួយក្នុងចំណោមយន្តការទាំងនោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ