កិច្ចប្រជុំកំពូល COP26 នឹងប្រព្រឹត្តទៅនាខែវិច្ឆិកាឆ្នាំ ២០២១ នៅទីក្រុង Glassgow ចក្រភពអង់គ្លេស

(VOVWORLD) - COP26 នឹងត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ពោលគឺក្រោយពីបានពន្យាពេល ១ ឆ្នាំ បើប្រៀបធៀបនឹងផែនការដែលបានដាក់ចេញ ដោយសារការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 ។
កិច្ចប្រជុំកំពូល COP26 នឹងប្រព្រឹត្តទៅនាខែវិច្ឆិកាឆ្នាំ ២០២១ នៅទីក្រុង Glassgow ចក្រភពអង់គ្លេស - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP25) (រូបថត៖ TTXVN)

អង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៨ ខែឧសភាបានបញ្ជាក់ថាកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP26) នឹងប្រព្រឹត្តទៅនាខែវិច្ឆិកាឆ្នាំ ២០២១ នៅទីក្រុង Glasgow ប្រទេសស្កុតឡេន នៃចក្រភពអង់គ្លេស។ COP26 នឹងត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ពោលគឺក្រោយពីបានពន្យាពេល ១ ឆ្នាំ បើប្រៀបធៀបនឹងផែនការដែលបានដាក់ចេញ ដោយសារការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 ។

បណ្ដាការចរចា ក្នុងក្របខ័ណ្ឌ COP26 ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Glasgow ត្រូវបានចាត់ទុកថា មានសារៈសំខាន់បំផុតតាំងពីពេលដែលកិច្ចប្រជុំកំពូលស្ដីពីបម្រែបម្រួលអាកាសធាតុនៅទីក្រុងប៉ារីសតាំងពីឆ្នាំ ២០១៥ (COP 21) មក។ មេដឹកនាំពិភពលោកគ្រោងនឹងបង្កើនការសន្យា សំដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ