កិច្ចប្រជុំកំពូលក្រុមចតុភាគី Normandy ទទួលបានលទ្ធផលជាវិជ្ជមាន

(VOVWORLD) - កិច្ចប្រជុំកំពូលចតុភាគី Normandy បានប្រព្រឹត្តទៅនាថ្ងៃទី ៩ ខែធ្នូនៅទីក្រុងប៉ារីស (បារាំង) បានបិទបញ្ចប់ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។
កិច្ចប្រជុំកំពូលក្រុមចតុភាគី Normandy ទទួលបានលទ្ធផលជាវិជ្ជមាន - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin (រូបថត៖ AFP/TTXVN)

កិច្ចប្រជុំកំពូលចតុភាគី Normandy បានប្រព្រឹត្តទៅនាថ្ងៃទី ៩ ខែធ្នូនៅទីក្រុងប៉ា រីស (បារាំង) បានបិទបញ្ចប់ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន ជាពិសេសថ្នាក់ដឹកនាំរុស្ស៊ី អាល្លឺម៉ង់ បារាំង និងអ៊ុយក្រែនបានអនុម័តលើសេចក្តីថ្លែងការណ៍រួមទាំង ៣ ចំណុចរួមមាន កិច្ចព្រមព្រៀង Minsk ស្តីពី Donbass ដែលបន្តជាមូល ដ្ឋានសម្រាប់ការងាររបស់ចតុភាគី Normandy;បញ្ចូលបន្ថែមបទប្បញ្ញត្តិថ្មីស្តីពីការ បែងចែកកម្លាំងនៅក្នុងតំបន់ Donbass មុនដំណាច់ខែមីនាឆ្នាំ ២០២០ រួមទាំងការសន្យានឹងគាំទ្រដល់ការអនុវត្តឱ្យបានទូលំទូលាយនូវបទឈប់បាញ់នៅ Dobass រហូតដល់ចុងឆ្នាំនេះដោយអំពាវនាវឱ្យភាគីទាំងអស់រៀបចំការផ្លាស់ប្តូរមនុស្សដែលបានចាប់ខ្លួនមុនដំណាច់ឆ្នាំ ២០១៩ ។

នៅក្នុងសន្និសីទសារព័ត៌មានរួម ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin បានប្រកាសថាប្រទេសរុស្ស៊ី នឹងខិតខំប្រឹងប្រែងរួមចំណែកក្នុងដំណើរការដោះស្រាយវិបត្តិនៅភាគខាងកើតអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ