កិច្ចប្រជុំកំពូលរវាងអាមេរិក-ជប៉ុនទំនងជាប្រព្រឹត្តទៅនាដើមខែមេសាឆ្នាំ២០២១

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Suga នឹងជាថ្នាក់ដឹកនាំបរទេសដើមដំបូង ដែលជួបជាមួយលោកប្រធានាធិបតីថ្មីរបស់អាមេរិកនៅសេតវិមាន។ 
កាសែត Yomiuri របស់ជប៉ុន នាថ្ងៃទី១៤ មីនា បានចុះផ្សាយព័ត៌មានថា នាយករដ្ឋមន្រ្តីប្រទេសនេះ លោក Suga Yoshihide ទំនងជានឹងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នាថ្ងៃទី៩ មេសា ខាងមុខ។ តាមនោះ លោកនាយករដ្ឋមន្រ្តី Suga នឹងជាថ្នាក់ដឹកនាំបរទេសដើមដំបូង ដែលជួបជាមួយលោកប្រធានាធិបតីថ្មីរបស់អាមេរិកនៅសេតវិមាន។ តាមប្រភពព័ត៌មាននេះបានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរគ្រោងនឹងសម្ដែងការឯកភាពលើការពង្រឹងសម្ព័ន្ធភាពទ្វេភាគី និងការសន្យាស្ដីពីសេរីភាពខាងនាវាចរណ៍នៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកផងដែរ។
មុននោះ នៅថ្ងៃទី១២ មីណា ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន លោក Kato Katsunobu បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី Suga នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមួយចំនួនក្នុងពាក់កណ្ដាល់ដើមនៃខែមេសាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ