កិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េលើកទី២៖ សេតវិមានបានអោយដឹងថា ប្រធានាធិបតីលោក Trump និងមេដឹកនាំស.ប.បកូរ៉េមានជំនួបចរចាដ៏ល្អប្រសើរនិងមានលក្ខណៈស្ថាបនា

(VOVWORLD) - នាវេលាម៉ោង២រសៀលថ្ងៃទី២៨ ខែកុម្ភៈ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានជម្រាបថា ប្រធានាធិបតីអាមេរិកលោក Donald Trump និង មេដឹកនាំ ស.ប.បកូរ៉េ លោក Kim Jong-un បានជួបចរចាគ្នា "យ៉ាងល្អប្រសើរ" និង "មានលក្ខណៈស្ថាបនា" ក្នុងរយៈពេល២ថ្ងៃកន្លងទៅនៅទីក្រុងហាណូយ។
កិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េលើកទី២៖ សេតវិមានបានអោយដឹងថា ប្រធានាធិបតីលោក Trump និងមេដឹកនាំស.ប.បកូរ៉េមានជំនួបចរចាដ៏ល្អប្រសើរនិងមានលក្ខណៈស្ថាបនា - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជានានីតកូរ៉េលោក Kim Jong-un ជួបចរចាគ្នាលើកទី២នៅទីក្រុងហាណូយ (រូបថត៖ TTXVN)

  តាមលោកស្រី Sanders អោយដឹងថា ទោះបីជាមិនសម្រេចបាននូវកិច្ចព្រមព្រៀងនិងមិនចេញសេចក្ដីថ្លែងការណ៍រួមណាមួយក្ដី ប៉ុន្តែ ភាគីទាំងពីរសុទ្ធតែមានគោ លបំណងចង់បន្តជួបគ្នានាអនាគត។ សេចក្ដីប្រកាសរបស់សេតវិមាន ត្រូវបានចេញបន្ទាប់ពីពេលដែល ប្រធានាធិបតីអាមេរិកនិងមេដឹកនាំ ស.ប.បកូរ៉េបានបញ្ចប់ជំនួបចរចាគួរអោយភ្ញាក់ផ្អើលមុននឹងផែនការដំបូង  ហើយចាកចេញពីសណ្ឋាគារ Sofitel Legend Metropole។ ថ្នាក់ដឹកនាំទាំងពីររូបក៏មិនបានទទួល ទានពេលថ្ងៃត្រង់ជាមួយគ្នាដូចផែនការដំបូងនោះឡើយ។

មុននោះ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីតកូរ៉េ (ស.ប.បកូរ៉េ) លោក Kim Jong-un បានចាប់ផ្ដើមថ្ងៃប្រជុំទី២នៃកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េ នៅសណ្ឋាគារ Sofitel Metropole ទីក្រុងហាណូយ។

        អញ្ជើញថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មានមុនពេលចូលរួមកិច្ចប្រជុំ ដោយឡែករវាងថ្នាក់ដឹកនាំទាំងពីររូបលោក Kim Jong-un បានសន្យានឹងខិតខំ ប្រឹងប្រែងដើម្បីអោយកិច្ចប្រជុំនេះសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរ។ លោក អញ្ជើញមានប្រសាសន៍ថា៖

        “យើងខ្ញុំទទួលបានសមិទ្ធផលជាច្រើន។ អញ្ចឹងខ្ញុំគិតថា នេះជាពេលវេលា ដ៏សមស្របដើម្បីជួបគ្នាហើយបង្កើតឡើងកិច្ចប្រជុំអស្ចារ្យមួយ។ ខ្ញុំសន្យាថា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីនាំមកនូវលទ្ធផលដ៏ល្អបំផុតចំពោះកិច្ចប្រជុំនេះ”។

        ចំណែកឯប្រធានាធិបតីលោក Donald Trump វិញ បានជម្រាបថា ជំនួប ពិភាក្សាកាលពីថ្ងៃទី២៧ ខែកុម្ភៈ រវាងលោកនិងមេដឹកនាំស.ប.បកូរ៉េ គឺ ប្រកប ដោយប្រសិទ្ធភាពដ៏អស្ចារ្យ។ លោកក៏បានសង្កត់ធ្ងន់ថា លោកមិនប្រញ៉ាប់ ប្រញ៉ាល់ក្នុងបញ្ហារំសាយអាវុធនុយក្លេអ៊ែរ ហើយល្បឿនរំសាយអាវុធនុយក្លេអ៊ែរ របស់ស.ប.បកូរ៉េមិនសូវសំខាន់ឡើយ។ លោកប្រធានាធិបតីបានសម្ដែងនូវការ គោរពចំពោះមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un ព្រមទាំងសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានសក្ដានុភាពដ៏ធំធេងក្នុងការអភិវឌ្ឍទំនាក់ទំនង។ លោក ក៏បានថ្លែងអំណរគុណចំពោះលោក Kim Jong-un ដែលបានបញ្ឈប់ការសាក ល្បងកាំជ្រួចមីស៊ីលនិងនុយក្លេអ៊ែរ ផងដែរ។ ប្រធានាធិបតីអាមេរិកលោក Donald Trump អញ្ជើញមានប្រសាសន៍ថា៖

        “ប្រការល្អៗជាច្រើនបានកើតមានឡើង។ ហើយយើងខ្ញុំមានទំនាក់ទំនងដ៏ល្អ ប្រសើរដែរ។ ខ្ញុំជឿជាក់ថា កិច្ចប្រជុំលើកនេះនឹងបញ្ចប់ប្រកបដោយជោគជ័យ ហើយស.ប.បកូរ៉េនឹងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចមួយ”។

កិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េលើកទី២៖ សេតវិមានបានអោយដឹងថា ប្រធានាធិបតីលោក Trump និងមេដឹកនាំស.ប.បកូរ៉េមានជំនួបចរចាដ៏ល្អប្រសើរនិងមានលក្ខណៈស្ថាបនា - ảnh 2ថ្នាក់ដឹកនាំទាំងពីររូបអញ្ជើញទទួលទានអាហារពេលយប់ថ្ងៃទី២៧ ខែកុម្ភៈ នៅសណ្ឋាគារ Sofitel Metropole ទីក្រុងហាណូយ (រូបថត៖ TTXVN) 

       នាយប់ថ្ងៃទី២៧ ខែកុម្ភៈ បន្ទាប់ពីបញ្ចប់ជំនួបសម្ងាត់និងទទួលទានពេលយប់ជា មួយមេដឹកនាំស.ប.បកូរ៉េ ប្រធានាធិបតីលោក Donald Trump បានសរសេរលើ បណ្ដាញសង្គម Twitter ថា លោកបានមានជំនួបសន្ទនាដ៏ល្អប្រសើរណាស់ជាមួយ លោក Kim Jong-un។

        រីឯខ្លួនវិញ មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un បានជម្រាបថា លោក មានកិច្ចសន្ទនាគួរអោយចាប់ចិត្តជាមួយប្រធានាធិបតីអាមេរិក។ មុននោះ លោក Kim ក៏បានកោតសរសើរប្រធានាធិបតីអាមេរិក ដែលមានការសម្រេចចិត្ត យ៉ាងក្លាហានដោយបានផ្ដួចផ្ដើមដំណើរការចរចាកំពូលរវាងប្រទេសទាំងពីរ។

        មេដឹកនាំស.ប.បកូរ៉េបានជម្រាបថែមទៀតថា លោកមានគោលបំណងចង់ អោយភាគីទាំងពីរចេញសេចក្ដីថ្លែងការណ៍រួមដែលប្រកាសបញ្ចប់សង្គ្រាមកូរ៉េ ព្រមទាំងលើកសំណើប្ដូរយកការងារនេះ លោកនឹងបិទទ្វារបណ្ដុំនុយក្លេអ៊ែរ Yongbyon ដែល ជាសំណង់គន្លឹះនៃកម្មវិធីអភិវឌ្ឍអាវុធ នុយក្លែអ៊ែររបស់ព្យុងយ៉ាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ