កិច្ចប្រជុំកំពូលរុស្ស៊ី - ស.ប.ប កូរ៉េ ៖ ប្រធានាធិបតីរុស្ស៊ីអញ្ជើញទៅកាន់ទីក្រុង Vladivostok ដើម្បីត្រៀមរៀបចំកិច្ចពិភាក្សា

(VOVWORLD) - នាថ្ងៃទី ២៤ ខែមេសា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញទៅកាន់ទីក្រុង  Vladivostok ដើម្បីធ្វើកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-Un។
កិច្ចប្រជុំកំពូលរុស្ស៊ី - ស.ប.ប កូរ៉េ ៖ ប្រធានាធិបតីរុស្ស៊ីអញ្ជើញទៅកាន់ទីក្រុង Vladivostok ដើម្បីត្រៀមរៀបចំកិច្ចពិភាក្សា - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin  និងថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong-Un

មានព័ត៌មានផ្សាយថាកិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីម៉ោង ១ ដល់ ម៉ោង ២ ល្ងាចនាថ្ងៃទី ២៥ ខែមេសា (ប្រហែលម៉ោង ១០ ព្រឹកតាមម៉ោងតំបន់ទីក្រុងហាណូយ)។ គួរបញ្ជាក់ថានាថ្ងៃដដែលនោះ ថ្នាក់ដឹកនាំស.ប.ប កូរ៉េបានមកដល់ ទីក្រុង  Vladivostok ហើយទៅទស្សនានៅកន្លែងដែលឪពុករបស់លោកជាអតីតថ្នាក់ដឹកនាំលោក Kim Jong-il បានធ្លាប់បំពេញទស្សនកិច្ចនៅ ប្រទេសរុស្ស៊ីកាលពីមុនផងដែរ។ ក្រោយមក លោក Kim Jong-Un នឹងអញ្ជើញទៅកាន់កោះ Ruski ជាកន្លែងដែលនឹងប្រព្រឹត្តទៅកិច្ចប្រជុំកំពូលលើកដំបូងរវាងលោក Kim Jong-Un និង ប្រធានាធិបតីរុស៊ី លោក Vladimir Putin។ នាថ្ងៃដដែលនេះ    ខណៈដែលសួរអំពីលទ្ធភាពដែលលោក Putin ស្នើស.ប.ប កូរ៉េ ឱ្យបន្តកិច្ចចរចា ៦ ភាគីស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរនោះ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា រាល់កិច្ចប្រឹងប្រែងដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ ស.ប.ប កូរ៉េ សុទ្ធសឹងទទួលបានការគាំទ្រ ប្រសិនបើមានគោលដៅពិតប្រាកដ។ យោងតាមលោក Peskov  ថាកិច្ចចរចា ៦ ភាគីគឺជាវិធីមួយដើម្បី   ជម្រុញការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ហើយនាបច្ចុប្បន្នមិនមានយន្តការអន្ដរជាតិណាមួយផ្សេងទៀតនៅលើពិភពលោកដែលមានប្រសិទ្ធភាពក្រៅពីវិធីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ