កិច្ចប្រជុំឃោសនាអំពីអាស៊ាននិងត្រៀមរៀបចំអោយឆ្នាំប្រធានអាស៊ាន២០២០

(VOVWORLD) - ថ្លែងមតិបើកកិច្ចប្រជុំ លោក Le Quan អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ចវៀតណាមបានអោយដឹងថា រដ្ឋាភិបាលវៀតណាមរួមជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធនានាកំពុងជំរុញការងារត្រៀមរៀបចំអោយឆ្នាំប្រធាន អាស៊ាន២០២០។
កិច្ចប្រជុំឃោសនាអំពីអាស៊ាននិងត្រៀមរៀបចំអោយឆ្នាំប្រធានអាស៊ាន២០២០ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ TTXVN) 

  នារសៀលថ្ងៃទី២ ខែធ្នូ នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានរៀបចំកិច្ចប្រជុំឃោសនាអំពីអាស៊ាននិងត្រៀមរៀបចំអោយឆ្នាំប្រធានអាស៊ាន២០២០។ ព្រឹត្តិការណ៍នេះមានការចូលរួមរបស់អគ្គ លេខាធិការអាស៊ានលោក Lim Jock Hoi អគ្គលេខាធិការរងអាស៊ានលោក Kung Phoak និងកម្មាភិបាលនានានៃគណៈលេខាធិការអាស៊ាន។

ថ្លែងមតិបើកកិច្ចប្រជុំ លោក Le Quan អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ចវៀតណាមបានអោយដឹងថា រដ្ឋាភិបាលវៀតណាមរួមជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធនានាកំពុងជំរុញការងារត្រៀមរៀបចំអោយឆ្នាំប្រធាន អាស៊ាន២០២០។ ឆ្នាំខាងមុខជាឆ្នាំសំខាន់មួយរបស់អាស៊ាន នៅពេលដែសហ គមន៍នឹងអនុវត្តការវាយតម្លៃនាពាក់កណ្ដាលអាណត្តិចំពោះផែនការមេលើសសរទ្រូងទាំង៣ ហើយស្ថាប័នជំនាញទាំងអស់ក៏ដំណើរការវាយតម្លៃលទ្ធផលអនុវត្ត សកម្មភាពក្នុងដំណាក់កាលមុន ក៏ដូចជាត្រៀមរៀបចំកសាងផែនការសកម្មភាព សម្រាប់ដំណាក់កាលខាងមុខផងដែរ ដើម្បីអាចសម្រេចបាននូវចក្ខុវិស័យ អាស៊ានឆ្នាំ២០២៥។ លោកអនុរដ្ឋមន្រ្តី Le Quan បានលើកច្បាស់ថា៖

“វៀតណាមនឹងឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រភពធនធានមនុស្ស ហើយ ពិភាក្សាយ៉ាងល្អិតល្អន់ថែមទៀតពីបញ្ហាអប់រំ សុខាភិបាល ព្រមទាំងរារាំងទប់ ស្កាត់ព័ត៌មានក្លែងក្លាយផងដែរ។ នេះជាឆ្នាំដ៏សំខាន់ចំពោះសហគមន៍អាស៊ាន។ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម ក្នុងតួនាទីជាភ្នាក់ងារដំបូង នៃសហគមន៍វប្បធម៌សង្គមអាស៊ាននោះ យើងខ្ញុំនឹងសហការយ៉ាងស្អិតរមួតជា មួយគណៈលេខាធិការអាស៊ាន ក្នុងការកសាងកម្មវិធីធ្វើសកម្មភាពសម្រាប់ឆ្នាំ ប្រធានអាស៊ាន២០២០។ ខ្ញុំមានគោលបំណងថា ក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗ ក្នុងសហគមន៍យើង នឹងបង្កើនការងារកសាងដំណើរការ សហការជាមួយយើងខ្ញុំ ដើម្បីអនុវត្តភារកិច្ចដ៏សំខាន់នេះក្នុងឆ្នាំខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ