កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន

(VOVWORLD) -   នាថ្ងៃទី ២៤ ខែមេសា ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅទីក្រុងហ្សាការតា អាស៊ានបានចេញសេចក្តីថ្លែងការណ៍របស់ប្រធាន។ ក្នុងនោះបានលើកឡើងពីកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការជំរុញការកសាងសហគមន៍ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងការស្តារឡើងវិញ ពង្រីកនិងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាននិងដៃគូ។ 
កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ VNA)

សេចក្តីថ្លែងការណ៍នេះក៏បានបង្ហាញពីទស្សនៈរបស់ថ្នាក់ដឹកនាំអាស៊ានលើបញ្ហាអន្តរជាតិនិងក្នុងតំបន់ ដែលក្នុងនោះមាន ៥ ចំណុចដែលអាស៊ានបានឯកភាពគ្នាលើបញ្ហាមីយ៉ាន់ម៉ា រួមមានទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត; ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន; ទី៣៖ ចាត់តាំងប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីសម្របសម្រួល ដំណើរការកិច្ចសន្ទនា; ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនមីយ៉ាន់ម៉ា; ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ