កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃភាពជាដៃគូមេគង្គ-អាមេរិកលើកទី ២

(VOVWORLD) - 

ក្រុមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកូវីដ ១៩ និងការប្រែប្រួលអាកាសធាតុគឺជាបញ្ហាបន្ទាន់ ដែលដាក់ចេញបញ្ហាប្រឈមជាច្រើន ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងបរិយាប័ន្ននៃអនុតំបន់ទន្លេមេគង្គ  ដោយទាមទារឱ្យមានការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងកម្លាំងសហប្រតិបត្តិការរបស់បណ្តាប្រទេសមេគង្គ អាស៊ាននិងដៃគូនានាផងដែរ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃភាពជាដៃគូមេគង្គ-អាមេរិកលើកទី ២ - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃភាពជាដៃគូមេគង្គ-អាមេរិកលើកទី ២ (រូបថត៖ ក្រសួងការបរទេស)

នាថ្ងៃទី ៣ ខែសីហា តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន, រដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក Bui Thanh Son បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃភាពជាដៃគូមេគង្គ-អាមេរិក (MUSP) លើកទី ២ តាមប្រព័ន្ធវីដេអូ។ ថ្លែងមតិនៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ ព្រមទាំងស្វាគមន៍ MUSP ដែលបានគាំទ្រយ៉ាងសកម្មដល់ប្រទេសមេគង្គក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត ជំរុញការអភិវឌ្ឍប្រកបដោយ ចីរភាពនិងកសាងសហគមន៍អាស៊ាន។ ក្រុមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកូវីដ ១៩ និងការប្រែប្រួលអាកាសធាតុគឺជាបញ្ហាបន្ទាន់ ដែលដាក់ចេញបញ្ហាប្រឈមជាច្រើន ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងបរិយាប័ន្ននៃអនុតំបន់ទន្លេមេគង្គ  ដោយទាមទារឱ្យមានការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងកម្លាំងសហប្រតិបត្តិការរបស់បណ្តាប្រទេសមេគង្គ អាស៊ាននិងដៃគូនានាផងដែរ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃភាពជាដៃគូមេគង្គ-អាមេរិកលើកទី ២ - ảnh 2កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីមេគង្គ-អាមេរិកលើកទី ២ (MUSP) តាមប្រព័ន្ធវីដេអូ (រូបថត៖ ក្រសួងការបរទេស)

ហេតុដូច្នេះ ចាំបាច់ត្រូវអនុវត្តន៍ដំណោះស្រាយចំនួន ៤ ក្រុម រួមមាន៖ អនុវត្តន៍កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស, ជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យាផលិតនិងចែកចាយវ៉ាក់សាំង, លើកកម្ពស់លទ្ធភាពទប់ទល់និងភាពបន្សាំនៃអាងទន្លេមេគង្គចំពោះមុខការប្រែប្រួលអាកាសធាតុនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងនិងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃប្រភពទឹកឆ្លងដែន, ពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល ថាមពលស្អាតនិងថាមពលកកើតឡើងវិញ, ជំរុញឱ្យមានគំរូកិច្ចសហប្រតិបត្តិការត្រីភាគីនិងចតុភាគី និងស្នើកម្មវិធីថ្នាក់ដឹកនាំជាន់ខ្ពស់មេគង្គ-អាមេរិក ដើម្បីពង្រឹងកិច្ចសន្ទនានិងពិគ្រោះយោបល់គោលនយោបាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់មេគង្គ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ