កិច្ចប្រជុំនៃគណៈកម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - សហរដ្ឋអាមេរិក

(VOVWORLD) - នាថ្ងៃទី ១៤ ខែកុម្ភះ នៅទីស្នាក់ការនៃលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី ១១ នៃគណៈកម្មាធិការសហប្រតិបត្តិការចម្រុះ (ICC) អាស៊ាន - អាមេរិក។ 
កិច្ចប្រជុំនៃគណៈកម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - សហរដ្ឋអាមេរិក - ảnh 1ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ានបានធ្វើជាអធិបតីនៃកិច្ចប្រជុំ (រូបថតៈ TTXVN)

នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់ថ្នាក់ឯកអគ្គរដ្ឋទូត ដើម្បីវាយតម្លៃចំពោះការអនុវត្តគម្រោងនិងសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អាមេរិក។ ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ ចំពោះការវិវឌ្ឍន៍សំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្រ្តក្នុងរយៈពេលកន្លងមក ក៏ដូចជាការអនុវត្តយ៉ាងទូលំទូលាយនូវរាល់ខ្លឹមសារនៃផែនការសកម្មភាពអាស៊ាន - អាមេរិក សម្រាប់ឆ្នាំ ២០១៦ -២០២០ ផងដែរ។

យ៉ាងណាមិញ សហរដ្ឋអាមេរិកតែងតែយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយអាស៊ាននិងជំហរសំខាន់របស់ខ្លួននៅក្នុងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិក ដោយផ្អែកលើគោលការណ៍សេរីភាព តម្លាភាព គោរពច្បាប់និងតួនាទីស្នូលរបស់អាស៊ាន ក៏ដូចជា ពង្រឹងរាល់យន្តការដឹកនាំរបស់អាស៊ាន។ ទន្ទឹមជាមួយគ្នានោះ សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងនិងតួនាទីរបស់អាស៊ានក្នុងការចរចាក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ជាមួយចិន ក៏ដូចជាការធានាសន្តិសុខ សុវត្ថិភាពដែនសមុទ្រ និងការដោះស្រាយដោយសន្តិវិធី រាល់ជម្លោះ ដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ  (UNCLOS) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ