កិច្ចប្រជុំពិគ្រោះយោបល់ទូទៅអាស៊ាន

(VOVWORLD) - នៅថ្ងៃទី ២២ ខែកញ្ញាពីទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធានមន្រ្តីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (SOM SEAN) វៀត ណាមបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ទូទៅអាស៊ាន (JCM) តាមទម្រង់អនឡាញ។ 
កិច្ចប្រជុំពិគ្រោះយោបល់ទូទៅអាស៊ាន - ảnh 1អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន វៀតណាម

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យឡើងវិញលើការរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងលើកទី ៣៩ និងកិច្ចប្រជុំកំពូលជាមួយដៃគូដែលប្រព្រឹត្តទៅតាមអ៊ីនធឺរណែតនៅថ្ងៃទី ២៦-២៨ ខែតុលាឆ្នាំ ២០២១។ កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបត្តិការក្នុងដំណើរការកសាង សហគម ន៍អាស៊ាន ជាពិសេសអាទិភាពនៃឆ្នាំអាស៊ាន ២០២១ ទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាននិងកិច្ចសហប្រតិបត្តិការអន្តរវិស័យ។

ថ្លែងមតិនៅកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន វៀតណាមបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់វៀតណាមសម្រាប់ប្រធានអាស៊ាន ២០២១ ប្រ៊ុយណេ ក្នុងការលើកកម្ពស់អាទិភាពនិងគំនិតផ្តួចផ្តើមនានា ព្រមទាំងពិភាក្សាយ៉ាងសកម្មអំពីកិច្ចការត្រៀមរៀបចំគ្រប់ទិដ្ឋភាពសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់។ ក្នុងនាមជាប្រធានក្រុមការងារពិសេសទទួលបន្ទុកអំពីគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) លោកអនុរដ្ឋមន្ត្រីបានរាយការណ៍ទៅកិច្ចប្រជុំអំពីលទ្ធផលនៃកិច្ចប្រជុំក្រុមការងារ IAI លើកទី ៦៥ (ថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២១) ដោយបន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងអនុតំបន់នៅពេលដែលតំបន់កំពុងប្រឈមនឹងផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលនៃជំងឺកូវីដ ១៩។

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសនានាបានសម្តែងការគាំទ្រចំពោះផែនការរៀបចំវេទិកាជាន់ខ្ពស់អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការអនុតំបន់ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិងកំណើនបរិយាប័ន្ននៅក្នុងតំបន់ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ