កិច្ចប្រជុំពន្លឿនវិនិយោគនៅខេត្ត Dak Lak ឆ្នាំ២០១៩

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែមីនា នៅខេត្ត Dak Lak ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ច ប្រជុំពន្លឿនវិនិយោគខេត្ត Dak Lak ឆ្នាំ២០១៩។ 
កិច្ចប្រជុំពន្លឿនវិនិយោគនៅខេត្ត Dak Lak ឆ្នាំ២០១៩ - ảnh 1ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh អញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ច ប្រជុំពន្លឿនវិនិយោគខេត្ត Dak Lak ឆ្នាំ២០១៩ (រូបថត៖ VOV)

លោកឧបនាយករដ្ឋមន្រ្តីបាន ចាត់ទុកថា បក្សភាគ អាជ្ញាធរខេត្តចាំបាច់ត្រូវបន្តកែលំអបរិយាកាសវិនិយោគ-ធ្វើអាជីវកម្ម ក៏ដូចជាលើកទឹកចិត្តការចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តភាព ទៀតផង។ ចំពោះមជ្ឈឹមវិញ រដ្ឋាភិបាលនឹងរួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នានា បង្កគ្រប់លក្ខណៈងាយស្រួលផងដែរ។

        “រដ្ឋាភិបាលនឹងបញ្ជាណែនាំអោយបណ្ដាក្រសួង ស្ថាប័ន សុក្រិតច្បាប់ បែប បទរដ្ឋបាល កែលំអបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម បង្កគ្រប់លក្ខណៈងាយ ស្រួលសម្រាប់សហគ្រាសនិងប្រជាជនក្នុងការអភិវឌ្ឍផលិតកម្មអាជីវកម្ម។ ខ្ញុំ សំណូមពរអោយក្រសួង ស្ថាប័នពាក់ព័ន្ធនានាត្រូវគាំទ្រយ៉ាងខ្លាំងក្លាចំពោះការ បង្កើតឡើងយន្តការ គោលនយោបាយអនុគ្រោះសម្រាប់វិនិយោគិនដែលបណ្ដាក់ ទុនចូលមកខេត្ត Dak Lak ព្រមទាំងកែទម្រង់របៀបរបបអោយបានល្អ កុំទុក អោយកើតមានឡើងការចំណាយមិនចង់បានដែលរារាំងវិនិយោគិន ផងដែរ”។

        នៅក្នុងកិច្ចប្រជុំលើកនេះ ខេត្ត Dak Lak បានប្រគល់វិញ្ញាបនបត្រវិនិយោគ សម្រាប់គម្រោងចំនួន៤០ ដែលក្នុងនោះផ្ដោតទៅលើវិស័យថាមពលកកើតឡើង វិញ កសិកម្ម អប់រំនិងសុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ