កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម

(VOVWORLD) -  នាថ្ងៃទី២៥ មករា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV SEOM) លើកទី២០ ត្រូវបានរៀបចំឡើងតាម ប្រព័ន្ធវីដេអូ។

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម - ảnh 1គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ SEOM CLMV។ 
ក្រោមការដឹកនាំ របស់មីយ៉ាន់ ម៉ា ដែលជាប្រធាន SEOM CLMV តាមយន្តការប្ដូរវេន កិច្ចប្រជុំបានផ្ដោតការពិភាក្សាទៅ លើខ្លឹមសារស្នូលចំនួន៦។ នោះគឺ លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV លើកទី១២; ពិនិត្យឡើងវិញ នូវការអនុវត្តផែនការធ្វើសកម្មភាព CLMV ឆ្នាំ២០១៩-២០២០; ពិភាក្សានិង កសាងផែនការធ្វើសកម្មភាព CLMV ឆ្នាំ២០២១-២០២២ និង ពិនិត្យដំណើរការ នៃគម្រោង “លើកកំពស់សមត្ថភាពប្រកួតប្រជែងសម្រាប់ប្រទេសអាស៊ាននានា នៅក្នុងក្របខ័ណ្ឌនៃគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន (COMPETE)។ ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ