កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានបានប្រារព្ធជាផ្លូវការ

(VOVWORLD) - កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន (ASEAN SOM) និងកិច្ចប្រជុំពាក់ព័ន្ធនានាបានធ្វើឡើងប្រារព្ធ នាព្រឹកថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងបាងកក នៃប្រទេស ថៃ។ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន (ASEAN SOM) និងសន្និសីទពាក់ព័ន្ធនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០១៩។ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងជាប្រធាន SOM ASEAN វៀតណាម លោក Nguyen Quoc Dung អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំទាំងនេះគឺដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM 52) រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូ (PMC)  ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅខែមិថុនានិងកក្កដាខាងមុខ នៅឯទីក្រុងបាងកកនៃប្រទេសថៃតែម្តង។

ប្រធានបទដែលគ្រោងយកមកពិភាក្សា រួមមានការបង្កើនកិច្ចសហប្រតិបត្តិការកសាងសហគមន៍អាស៊ាន ជាពិសេសបញ្ហាអាទិភាពក្នុងការកាន់ដំណែងជាប្រធានអាស៊ានរបស់ថៃ គឺជំរុញភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ អង្គប្រជុំក៏បានពិភាក្សាអំពីទិសដៅនិងវិធានការដើម្បីបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូនានា ក៏ដូចជាផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

កិច្ចប្រជុំ ASEAN SOM និងកិច្ចប្រជុំពាក់ព័ន្ធនានា បានបង្ហាញពីតួនាទីរបស់ថៃក្នុងការជំរុញសន្តិភាពនិងកិច្ចសហប្រតិបត្តិការរវាងបណ្តាយុទ្ធសាស្រ្តតភ្ជាប់តំបន់ដើម្បីអនុវត្តន៍ជាក់ស្តែងនូវគោលដៅអំពីសន្ដិសុខ ការអភិវឌ្ឍប្រកបដោយចីរភាពនិងកំណើនសេដ្ឋកិច្ចក៏ដូចជាធានាសន្តិសុខសង្គម ជាមួយចក្ខុវិស័យមួយដើម្បីកសាង សហ គមន៍អាស៊ានឆ្ពោះទៅអនាគត ដោយយកប្រជាជនជាគោលនិងគ្មាននរណាម្នាក់ត្រូវការបោះបង់នៅខាងក្រោយនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ