កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលអាស៊ានលើកទី៥ សន្យាជំរុញសេរីភាវូបនីយកម្មសេវាកម្មហិរញ្ញវត្ថុ

(VOVWORLD) - សេចក្ដីថ្លែង ការណ៍នេះក៏បានស្វាគមន៍លទ្ធផលនៃការធ្វើសមាហរណកម្មនិងសេរីភាវូបនីយកម្មសេវាកម្មហិរញ្ញវត្ថុ ដោយការចុះហត្ថលេខាលើពិធីសារអនុវត្តន៍កញ្ចប់សន្យា វង់ទី៨ ស្ដីពីសេរីភាវូបនីយកម្មសេវាកម្មហិរញ្ញវត្ថុអាស៊ាន ផងដែរ។
កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលអាស៊ានលើកទី៥ សន្យាជំរុញសេរីភាវូបនីយកម្មសេវាកម្មហិរញ្ញវត្ថុ - ảnh 1 រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃបណ្ដាប្រទេសអាស៊ាន (រូបថត៖ dws.fpo.go.th)

សេចក្ដីថ្លែងការណ៍នៃកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្ដាលនៃសមាគមន៍បណ្ដាជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៥ កាលពីថ្ងៃទី ៥ ខែមេសា នៅទីក្រុង Chiang Rai ប្រទេសថៃ បានអះអាងសារជាថ្មីនូវការ សន្យាស្ដីពីការកសាងសហគមន៍អាស៊ានសមាហរណកម្មមួយ ដើម្បីជំរុញកំ ណើនសេដ្ឋកិច្ច និងពង្រឹងស្ថិរភាពផ្នែកហិរញ្ញវត្ថុក្នុងតំបន់ ក្នុងបរិបទដែលការ វិវត្តន៍ដ៏ស្មុគស្មាញកំពុងកើនឡើង ដែលត្រូវបានស្ដែងចេញពីជម្លោះពាណិជ្ជកម្ម និងការកែប្រែគោលនយោ បាយនៃប្រទេសអភិវឌ្ឍមួយចំនួន។ សេចក្ដីថ្លែង ការណ៍នេះក៏បានស្វាគមន៍លទ្ធផលនៃការធ្វើសមា ហរណកម្មនិងសេរីភាវូបនីយកម្មសេវាកម្មហិរញ្ញវត្ថុ ដោយការចុះហត្ថលេខាលើពិធីសារអនុវត្តន៍កញ្ចប់សន្យា វង់ទី៨ ស្ដីពីសេរីភាវូបនីយកម្មសេវាកម្មហិរញ្ញវត្ថុអាស៊ាន ផងដែរ។ អង្គប្រជុំបាន កត់សម្គាល់នូវការខិតខំប្រឹងប្រែងសំដៅបន្តជំរុញសេរីភាវូបនីយកម្មសេវាកម្មហ រិញ្ញវត្ថុតាមរយៈការចរចាលើកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ការចរចាលើកញ្ចប់សន្ យាវង់ទី៩ស្ដីពីសេរីភាវូបនីយ កម្មសេវាកម្មហិរញ្ញវត្ថុអាស៊ាន។ រដ្ឋមន្រ្តីហិរញ្ញវត្ថុវៀតណាមលោក Dinh Tien Dung ប្រធានគណៈប្រតិភូវៀតណាមដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ បាន អោយដឹងថា៖

        “យើងខ្ញុំបានតាំងចិត្តគ្នាអះអាងថា ពាណិជ្ជកម្មនិងវិនិយោគបន្តជាកម្លាំង ចលករនៃកំណើននិងការអភិវឌ្ឍ។ អង្គប្រជុំក៏បានវាយតម្លៃចំពោះខ្លឹមសារនិង សកម្មភាពនានាដូចជា ហិរញ្ញវត្ថុគ្របដណ្ដប់ ការអភិវឌ្ឍដោយចីរភាព ការវិនិ យោគកសាងហេដ្ឋារចនាសម្ព័ន្ធ វេទិកាស្ដីពីបញ្ហាពន្ធ ធានារ៉ាប់រង គយ និងការ តភ្ជាប់ក្នុងតំបន់ ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ