កិច្ចប្រជុំលើកទី ១ នៃអនុគណៈកម្មការទទួលបន្ទុកបញ្ហានយោបាយក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការចម្រុះស្តីពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - អឺរ៉ុប (PCA)

(VOVWORLD) - នាថ្ងៃទី ១៧ ខែកុម្ភះ នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេស   វៀតណាមលោក  To Anh Dung និងលោកស្រី Paola Pampaloni នាយិការងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (EEAS) បានធ្វើជាសហប្រធាននៃកិច្ចប្រជុំអនុគណៈកម្មការ ទទួលបន្ទុកបញ្ហានយោបាយក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការចម្រុះស្តីពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម - អឺរ៉ុប (PCA)។
កិច្ចប្រជុំលើកទី ១ នៃអនុគណៈកម្មការទទួលបន្ទុកបញ្ហានយោបាយក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការចម្រុះស្តីពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - អឺរ៉ុប (PCA) - ảnh 1 កិច្ចប្រជុំលើកទី ១ នៃអនុគណៈកម្មការទទួលបន្ទុកបញ្ហានយោបាយក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការចម្រុះ PCA (រូបថត៖ TTXVN)

ក្នុងកិច្ចប្រជុំនេះ លោក To Anh Dung បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ  គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ព្រមទាំងសហការគ្នាអនុវត្តសកម្មភាពរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត ហើយឆាប់អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA)  និងកិច្ចព្រមព្រៀងគាំពារការវិនិយោគ (EVIPA) រវាងវៀត   ណាមនិងសហភាពអឺរ៉ុប ហើយស្នើឱ្យសហភាពអឺរ៉ុបលុបបំបាត់កាតលឿងស្តីពីការទប់ស្កាត់ការធ្វើនេសាទខុសច្បាប់ (IUU)។

នៅឯកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានសំដែងគោលបំណងបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយដើម្បីឆ្លើយតបនឹងផលប្រយោជន៍និងតម្រូវការរបស់ភាគីទាំងពីរ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត   ភាគីទាំងពីរបានអះអាងថា ភាគីមានជំលោះនានាត្រូវតែដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិជាពិសេស គឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ