កិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែកក្កដានៅទីក្រុងហាណូយ ប្រតិភូប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី៨ បានរៀបចំឡើងកិច្ចប្រជុំលើកទី ១៧ ស្តីពីការផ្តល់យោបល់លើឯកសារសំខាន់ៗ ដើម្បីដាក់ជូនមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាមលើកទី៩ អាណត្តិ២០១៩-២០២៤ ។
កិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម - ảnh 1ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man (រូបថត៖daidoanket.vn)

ក្នុងកិច្ចប្រជុំនេះ តំណាងទាំងឡាយបានផ្តល់យោបល់របស់ខ្លួនចូលទៅក្នុងរបាយការណ៍នយោបាយ ដើម្បីដាក់ ជូនមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាមលើកទី៩ ព្រមទាំងត្រួតពិនិត្យឡើងវិញលើអាណត្តិ កម្មវិធី និងលក្ខន្តកៈនៃមហាសន្និបាតជាដើម។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិមបានអះអាងថា៖  "មូលដ្ឋានសម្រាប់ការកសាងប្លុកមហាសាមគ្គីជាតិ នៅក្នុងសេចក្តីសម្រេចចិត្តលេខ១២ ធ្លាប់បានលើកឡើងចំណុចមួយចំនួនថា មូលដ្ឋានដំបូងបង្អស់គឺត្រូវដោះស្រាយឲ្យបាន សមស្របនឹងផលប្រយោជន៍ដ៏ត្រឹមត្រូវរវាងសមាជិកក្នុងសង្គម។ ទី២ គឺត្រូវការពារ ផលប្រយោជន៍ស្របច្បាប់និងត្រឹមត្រូវរបស់ប្រជាជន។ ទី៣គឺលើកកំពស់ជីវភាពរស់នៅទាំងខាងស្មារតីនិងសម្ភារៈរបស់ប្រជាជន។ រាល់ការសម្រេចរបស់បក្សគឺដើម្បីផលប្រយោជន៍របស់ប្រជាជន។ សាមគ្គីភាពនៅក្នុង បក្សគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីបង្រួបបង្រួមប្រជាជនទាំងមូល។ នៅទីបញ្ចប់ បក្សទាំងមូលគប្បីផ្ទៀងស្ដាប់តាមគោលបំណងប្រាថ្នារបស់ប្រជាជនផងដែរ។»

ថ្លែងមតិក្នុងកិច្ចប្រជុំនេះដែរ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានឲ្យដឹងថា យោងតាមផែនការ មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកញ្ញាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ