កិច្ចប្រជុំលើកទី ១៧ របស់មេដឹកនាំកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអាស៊ាន

(VOVWORLD) - កិច្ចប្រជុំលើកទី ១៧ របស់មេដឹកនាំកាកបាទក្រហមនិងអឌ្ឍចន្ទ ក្រហមតំបន់អាស៊ីអាគ្នេយ៍ បានប្រារព្ធធ្វើឡើងនាថ្ងៃទី ១៤ ខែតុលា តាមប្រព័ន្ធវីដេអូអនឡាញ។
កិច្ចប្រជុំលើកទី ១៧ របស់មេដឹកនាំកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអាស៊ាន - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ qdnd.vn

កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានធ្វើឡើងប្តូរវែណជារៀងរាល់ឆ្នាំ នៅ តាមបណ្តាប្រទេសនានា។ កិច្ចប្រជុំលើកទី ១៧ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់សមាគមកាកបាទក្រហមវៀតណាម ក្នុងតួនាទីជាប្រធានយន្តការដឹកនាំនៃបណ្តាសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមតំបន់អាស៊ីអាគ្នេយ៍។

អញ្ជើញថ្លែងក្នុងពិធីបើក ចេញផ្សាយពីរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam សង្ឃឹមថា តាមរយៈកិច្ចប្រជុំនេះ សមាគមកាកបាទក្រហមវៀតណាមនិងកាកបាទក្រហមប្រទេសដទៃទៀត នឹងនាំចេញគំនិតផ្តួចផ្តើមជាច្រើន ដើម្បីចូលរួមជាមួយរដ្ឋាភិបាល អាជ្ញាធរនិងធុរកិច្ច ដើម្បីធ្វើឱ្យសកម្មភាពមនុស្សធម៌កាន់តែមានប្រសិទ្ធភាព ហើយតម្លៃមនុស្សធម៌គឺរីកសុះសាយពាសពេញក្នុងសង្គម។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្តចូលរួមជាមួយសមាគមកាកបាទក្រហម វៀតណាម និងចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ដើម្បីចូលរួមចំណែកក្នុងការកសាងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព  កិច្ចសហប្រតិបត្តិការ វិបុលភាព ជាពិសេស ផ្សព្វផ្សាយកាន់តែខ្លាំងនូវស្មារតីមនុស្សធម៌និងតម្លៃមនុស្សធម៌មកដល់ប្រជាជនគ្រប់រូប។

យោងតាមរបៀបវារៈ មេដឹកនាំកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមនៃប្រទេសទាំងអស់ នឹងអនុម័ត លើសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំលើកទី ១៧ របស់មេដឹកនាំតំបន់អាស៊ីអាគ្នេយ៍ និងប្រគល់តួនាទីជាប្រធានយន្តការភាពជាអ្នកដឹកនាំនៃសមាគមជាតិអាស៊ីអាគ្នេយ៍ទៅកាន់សមាគមកាកបាទក្រហមថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ