កិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

(VOVWORLD) -  ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅគឺត្រូវតែ បញ្ឈប់ការនេសាទ IUU ដើម្បីឲ្យគណៈកម្មការអឺរ៉ុបដកកាតលឿងសម្រាប់ជលផល វៀតណាមក្នុងឆ្នាំនេះ។ 
កិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
កាលពីយប់ថ្ងៃទី ៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី ១៦ នៃគណៈកម្មាធិការជាតិដឹកនាំ ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មាន របាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) តាមប្រព័ន្ធអ៊ីនធឺណិតជាមួយខេត្ត-ក្រុងឆ្នេរសមុទ្រចំនួន ២១។
ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅគឺត្រូវតែ បញ្ឈប់ការនេសាទ IUU ដើម្បីឲ្យគណៈកម្មការអឺរ៉ុបដកកាតលឿងសម្រាប់ជលផល វៀតណាមក្នុងឆ្នាំនេះ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអាជ្ញាធរនិងកម្លាំងមាន សមត្ថកិច្ច បង្កើនការគ្រប់គ្រងឱ្យកាន់តែតឹងរ៉ឹង; ឃោសនា ចលនា និងអប់រំប្រជាពល រដ្ឋឱ្យប្រតិបត្តិតាមបទបញ្ញត្តិច្បាប់យ៉ាងតឹងរ៉ឹង; បង្កើតលក្ខខណ្ឌសម្រាប់អ្នកនេសាទ ផ្លាស់ប្តូរការងារ; គ្រប់គ្រងយ៉ាងតឹងរ៉ឹងចំពោះអ្នកនេសាទ និងកប៉ាល់នេសាទ។ អនុវត្តន៍យុទ្ធនាការចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បី ដោះស្រាយឲ្យដាច់ស្រឡះនូវស្ថានភាពនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការគ្រប់គ្រង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ