កិច្ចប្រជុំលើកទី១៦នៃមេបញ្ជាការកងកម្លាំងការពារប្រទេសនៃបណ្តាប្រទេសអាស៊ាន

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែមីនា នៅក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃបានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី ១៦ នៃមេបញ្ជាការកងកម្លាំងការពារប្រទេសនៃបណ្តាប្រទេសអាស៊ាន (ACDFM-16) ។ 
កិច្ចប្រជុំលើកទី១៦នៃមេបញ្ជាការកងកម្លាំងការពារប្រទេសនៃបណ្តាប្រទេសអាស៊ាន - ảnh 1 ឧត្តមសេនីយ៍ឯក លោក Phan Van Giang និងប្រតិភូចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ACDFM-16 (រូបថតៈ qdnd.vn)

គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្តមសេនី យ៍ឯក Phan Van Giang អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូលរួមសន្និសីទនេះ។ ACDFM-16 មានប្រធានបទ “សន្តិសុខប្រកបដោយនិរន្តភាព”។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក លោក Phan Van Giang បានសម្តែងនូវការស្រុះចិត្តគំនិតនិងវាយតម្លៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ACDFM លើកនេះ ក្នុងនោះ សង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់សមុទ្រខាងកើត និងរាល់ការសន្យារបស់ប្រទេសនានា ក្នុងការបន្តរក្សាសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត សមស្របទៅនឹងច្បាប់អន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ អគ្គសេខាធិការកងទ័ពប្រជាជនវៀតណាមបានស្នើឲ្យកងកម្លាំងប្រតិបត្តិច្បាប់លើសមុទ្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរព័ត៌មានសំដៅដោះស្រាយបញ្ហានៅសមុទ្រ ជាពិសេសអ្នកនេសាទយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ឈរលើស្មារតីមនុស្សធម៌ ដែលរួមចំណែកថែរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ