កិច្ចប្រជុំសន្តិសុខ Munich ២០២០ ផ្ដោតសំខាន់លើសន្តិភាព និង​សន្តិសុខ​អន្តរជាតិ

(VOVWORLD) - កិច្ចប្រជុំសន្តិសុខ Munich ២០២០ ក៏ជាឱកាសមួយដើម្បីត្រួតពិនិត្យប្រតិកម្មរបស់អន្តរជាតិចំពោះផែនការសន្តិភាពមជ្ឈឹមបូព៌ាថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។
កិច្ចប្រជុំសន្តិសុខ Munich ២០២០ ផ្ដោតសំខាន់លើសន្តិភាព និង​សន្តិសុខ​អន្តរជាតិ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំសន្តិសុខ Munich នៅប្រទេសអាល្លឺម៉ង់នាថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០១៩ (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ១០ ខែកុម្ភៈ កាសែត Deutsche Welle (អាល្លឺម៉ង់) បានឲ្យដឹងថា កិច្ចប្រជុំសន្តិសុខ Munich (MSC) ឆ្នាំ ២០២០ នឹងផ្ដោតសំខាន់លើបញ្ហាសន្តិភាព និងសន្តិសុខអន្តរជាតិ។ MSC ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ល្អមួយ ក្នុងចំណោមព្រឹត្តិការណ៍ល្អបំផុត ដើម្បីវាយតម្លៃលើការតម្រង់ទិសដៅនៃគោលនយោបាយកិច្ចការបរទេសរបស់អាមេរិក ដោយសារកិច្ចប្រជុំនេះទាក់ទាញបានការចូលរួមរបស់អ្នកកសាងយុទ្ធសាស្ត្រជាន់ខ្ពស់ជាច្រើនរូប។ ដូច្នេះ MSC ២០២០ ក៏ជាឱកាសមួយដើម្បីត្រួតពិនិត្យប្រតិកម្មរបស់អន្តរជាតិចំពោះផែនការសន្តិភាពមជ្ឈឹមបូព៌ាថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

តាមកាសែត Deutsche Welle ថា នៅក្នុងកិច្ចប្រជុំឆ្នាំនេះ រុស្ស៊ីនៅតែជាបញ្ហាចម្រូងចម្រាសចំពោះអ្នកយុទ្ធសាស្ត្រអឺរ៉ុបក្នុងបរិបទដែលទ្វីបនេះត្រូវបំបែកបំបាក់រវាង ការរក្សាការសន្ទនា (រួមជាមួយទំនាក់ទំនងសេដ្ឋកិច្ច)និងការប្រុងប្រយ័ត្នចំពោះរាល់គោលដៅយុទ្ធសាស្ត្ររបស់រុស្ស៊ី។ កិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ