កិច្ចប្រជុំអនឡាញនៃក្រុមការងារក្រោមឧិវាទក្រុមប្រឹក្សាសម្របសម្រួលអាស៊ានទទួលបន្ទុកការឆ្លើយតបនឹងស្ថានភាពសុខភាពសាធារណៈបន្ទាន់

(VOVWORLD) - នាថ្ងៃទី ៣១ ខែមីនា អនុរដ្ឋមន្រ្តីក្រសួងការបរ ទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន វៀតណាម និងជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) បានធ្វើជាអធិបតីសន្និសីទអនឡាញលើកដំបូងនៃក្រុមការងារអន្តរកម្មក្រោមឧិវាទក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ទទួលបន្ទុកការឆ្លើយតបទៅនឹងស្ថានភាពសុខភាពសាធារណៈបន្ទាន់។ 
កិច្ចប្រជុំអនឡាញនៃក្រុមការងារក្រោមឧិវាទក្រុមប្រឹក្សាសម្របសម្រួលអាស៊ានទទួលបន្ទុកការឆ្លើយតបនឹងស្ថានភាពសុខភាពសាធារណៈបន្ទាន់ - ảnh 1 អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung អញ្ជើញដឹកនាំកិច្ចប្រជុំអនឡាញ

ក្រុមការងារ ត្រូវបានបង្កើតឡើងតាមរយៈសំណើររបស់វៀត ណាម ដែលជាប្រធានអាស៊ាន ដើម្បីជំរុញការសម្របសម្រួលគ្នានិងអន្តរវិស័យ នៃសហគមន៍អាស៊ានទាំងមូល ដើម្បីទប់ទល់នឹងការវិវត្តដ៏ស្មុគស្មាញ នៃការរីករាលដាល COVID -19។

មន្ត្រីជាន់ខ្ពស់នៃសសរស្តម្ភសហ គមន៍អាស៊ាន បានផ្តល់អនុសាសន៍ជាឯកច្ឆ័ន្ទ ដល់ក្រុមប្រឹក្សាសម្របសម្រួល អាស៊ាន (ថ្នាក់រដ្ឋមន្រ្តីការបរទេស) នូវសំណើរកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីកៀងគរប្រភពកម្លាំងរួមរបស់សហគមន៍អាស៊ានទាំងមូល ក្នុងការគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាតត្បាត ក៏ដូចជាកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការរាតត្បាតទៅលើជីវភាពសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជាសមាជិក។ បណ្តាប្រទេសអាស៊ានបានយល់ព្រម បន្តជំរុញការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍នៅក្នុងអាស៊ាន ក៏ដូចជាជាមួយដៃគូក្នុងការបង្ការនិងត្រួតពិនិត្យការឆ្លងរាលដាល ជាពិសេស  រក្សាការផ្គត់ផ្គង់ទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងឧបករណ៍វេជ្ជសាស្ត្ររួមទាំងគ្រឿងផ្គត់ផ្គង់ចាំបាច់ ជាពិសេសជួយគាំទ្រនិងគាំពារពលរដ្ឋនៃប្រទេសសមាជិកអាស៊ាននៅតាមតំបន់ដែលមានការរីករាលដាលជំងឺ ក៏ដូចជាទប់ស្កាត់និងបញ្ឈប់រាល់ព័ត៌មានក្លែង ក្លាយនិងការបំភាន់ ជាដើម។ អាស៊ាននឹងពង្រឹងការសម្របសម្រួល ដើម្បីអនុវត្តវិធានការនិងគោលនយោបាយស៊ីជម្រៅដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ច សង្គមចំពោះមុខជំងឺរាតត្បាត។

អង្គប្រជុំបានឯកភាពបញ្ជូនអនុសាសន៍ស្តីពីទិសដៅនៃកិច្ចសហប្រតិបត្តិការ បង្ការការរីក រាលដាលនៃ COVID-19 ឡើងក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) ដើម្បីសូមការណែនាំរបស់រដ្ឋមន្ត្រី មុនពេលរាយការណ៍ទៅថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន។ បណ្តាប្រទេសទាំងនោះក៏បានឯកភាពគ្នាជាមូលដ្ឋានដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ានតាមអនឡាញស្តីពីការបង្ការនិងទប់ស្កាត់ COVID-19 នៅដើមខែមេសាឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ