កិច្ចព្រមព្រៀង EVFTA ចាប់ផ្ដើមចូលជាធរមានតាំងពីថ្ងៃទី១ សីហា

(VOVWORLD) - ស្នងការពាណិជ្ជកម្ម EU លោក Phil Hogan បានប្រកាសថា កិច្ចព្រមព្រៀងនេះជួយបង្កើនការតភ្ជាប់ផ្នែកសេដ្ឋកិច្ចរវាង EU ជាមួយតំបន់មួយពោរពេញទៅដោយសក្ដានុពលនៅអាស៊ីអាគ្នេយ៍ ហើយនឹងរួមចំណែកស្ដារសេដ្ឋកិច្ចរបស់ EU ឡើងវិញក្រោយវិបត្តិ Covid-19 ផងដែរ។

សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការអឺរ៉ុបកាលពីថ្ងៃទី៣១ កក្កដា បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) - វៀតណាម (EVFTA) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយបំផុតរវាង EU ជាមួយប្រទេសកំពុងអភិវឌ្ឍមួយ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ សីហា។

ស្នងការពាណិជ្ជកម្ម EU លោក Phil Hogan បានប្រកាសថា កិច្ចព្រមព្រៀងនេះជួយបង្កើនការតភ្ជាប់ផ្នែកសេដ្ឋកិច្ចរវាង EU ជាមួយតំបន់មួយពោរពេញទៅដោយសក្ដានុពលនៅអាស៊ីអាគ្នេយ៍ ហើយនឹងរួមចំណែកស្ដារសេដ្ឋកិច្ចរបស់ EU ឡើងវិញក្រោយវិបត្តិ Covid-19 ផងដែរ។ កិច្ចព្រមព្រៀងនេះក៏បានសរឲ្យឃើញថា គោលនយោបាយពាណិជ្ជកម្មអាចនាំមកនូវផលប្រយោជន៍ជាច្រើនក្នុងវិស័យសង្គមកិច្ច។ វៀតណាមបានខិតខំប្រឹងប្រែងដើម្បីលើកកំពស់សិទ្ធិរបស់ពលករតាមរយៈកិច្ចចរចាពាណិជ្ជកម្ម ហើយលោក Hogan បានសម្ដែងនូវជំនឿជាក់ថា វៀតណាមនឹងបន្តមានកំណែទម្រង់ចាំបាច់បន្ថែមទៀត។

EVFTA នឹងឆ្ពោះទៅលុបចោលពន្ធចំពោះ៩៩%នៃបរិមាណទំនិញទាំងអស់ដែលត្រូវបានដោះដូររវាង EU និងវៀតណាម។ ការធ្វើអាជីវកម្មរបស់សហគ្រាសអឺរ៉ុបនៅវៀតណាមក៏កាន់តែងាយស្រួលពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ឥឡូវនេះ គេអាចបោះទុនហើយចូលរួមក្នុងកិច្ចសន្យារបស់រដ្ឋាភិបាលជាមួយនឹងឱកាសស្មើនឹងសហគ្រាសក្នុងស្រុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ