កិច្ចព្រមព្រៀង RCEP នឹងនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងអស់

(VOVWORLD) - ប្រធានគណកម្មការពាណិជ្ជកម្មសិង្ហបុរី ចំណុះ សភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌូណេស៊ី (KADIN) លោក Michael Gautama បានចាត់ទុកថា កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ។
កិច្ចព្រមព្រៀង RCEP នឹងនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងអស់ - ảnh 1បណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP  (រូបថត៖ អាស៊ាន) 

លោក បណ្ឌិត Michael Gautama បានវាយតម្លៃថា RCEP គឺជាគំនិតផ្ដួចផ្ដើមល្អ ហើយនឹងនាំមកនូវផលប្រយោជន៍ជូនប្រជាជន ប្រទេសជាតិ និងផ្នែកឧស្សហកម្ម។ លោកក៏បានបង្ហាញជំនឿជាក់ថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានៅខែវិច្ឆិកា ខាងមុខ ដើម្បីបង្កើត ប្លុកសម្ព័ន្ធភាពសេដ្ឋកិច្ចដ៏ធំសម្បើមមួយ។

រីឯខ្លួនវិញ ប្រធានគណកម្មការពាណិជ្ជកម្មកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV) ចំណុះ KADIN លោក Juan Gondokusumo បានវាយតម្លៃខ្ពស់ចំពោះគោលដៅ និងស្មារតីរបស់ RCEP ព្រមទាំងមានជំនឿជាក់ថា កិច្ចព្រមព្រៀងពហុភាគីនេះនឹងត្រូវបានសម្រេចរួចរាល់នៅចុងឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ