កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - គុយបាចូលជាធរមាន

(VOVWORLD) - កិច្ចព្រមព្រៀងថ្មីនេះត្រូវបានរំពឹងថានឹងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឲ្យសមស្របនឹងទំនាក់ទំនងនយោបាយទ្វេភាគីដ៏ល្អប្រសើរផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - គុយបាចូលជាធរមាន - ảnh 1 ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - គុយបានឹងរួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី (Baodautu.vn)

យោងតាមព័ត៌មានពីខុទ្ទកាល័យនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនាថ្ងៃទី ១៦ ខែមេសាបានឱ្យដឹងថា វៀតណាមនិងគុយបា បានបញ្ចប់បែបបទជាផ្លូវការដើម្បីដាក់កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - គុយបា អនុវត្តជាក់ស្ដែង។ កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - គុយបាត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយកាលពីថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ដោយជំនួសឲ្យកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរស្តីពីការដោះដូរពាណិជ្ជកម្ម និងទម្រង់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងទៀតដែលបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៩៦ ។ កិច្ចព្រមព្រៀងថ្មីនេះត្រូវបានរំពឹងថានឹងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឲ្យសមស្របនឹងទំនាក់ទំនងនយោបាយទ្វេភាគីដ៏ល្អប្រសើរផងដែរ។ ភាគីទាំងពីរបានសន្យាថានឹងលុបចោលឬកាត់បន្ថយពន្ធលើផលិតផលជិត ១០០% លើមុខទំនិញ ដែលត្រូវបាននាំចូលពីទីផ្សាររបស់គ្នាទៅវិញទៅមកក្នុងរយៈពេល ៥ ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ