កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងបើកចេញឱកាសថ្មីសំរាប់វៀតណាម
|
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងបើកចេញឱកាសថ្មីសំរាប់វៀតណាម (VOV) |
Vovworld-កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងបើកចេញឱកាសថ្មីសំរាប់វៀត
ណាម។ ប្រការនេះត្រូវបានរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក
Vu Huy Hoang អះអាងក្នុងពេលឆ្លើយសម្ភាសមជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពី
វៀតណាមនិងសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថានបានចុះហត្ថលេខា
លើសេចក្តីថ្លែងការរួមបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត
ណាមនិងសម្ព័ន្ធភាពគយ (VCUFTA)។ រដ្ឋមន្ត្រីលោក Vu Huy Hoang បានចាត់ទុក
ថា ការចុះហត្ថលេខាលើ FTA ជាមួយសម្ព័ន្ធភាពគយនឹងជួយឲ្យអង្គភាពអាជីវកម្ម
វៀតណាមមានឱកាសជ្រៀតចូលទីផ្សារសម្ព័ន្ធភាពមុន ដៃគូផ្សេងៗ ដោយមាន
លក្ខណៈអាទិភាពជាង។ តាមការគ្រោងទុកជាមុន បន្ទាប់ពី FTA ចូលជាធរមាន
តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងជាមធ្យមប្រមាណ១៨ដល់២០%ក្នុង
មួយឆ្នាំ ពីកំរិតប្រមាណ៤ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៤ឡើងដល់១០ដល់
១២ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។
ចំពោះវិស័យសេវាកម្មនិងវិនិយោគ វិភាគទំនាក់ទំនងទ្វេភាគីបានសឲ្យឃើញ
ថា វិនិយោគដោយផ្ទាល់ពីភាគីសម្ព័ន្ធភាពចូលមកវៀតណាមក៏ដូចជាពីវៀតណាម
ទៅសម្ព័ន្ធភាពនឹងកើនឡើងដោយកិច្ចសន្យាសេរីភាវូបនីយកម្មនិងបរិយាកាស
វិនិយោគងាយស្រួលជាង គុណភាពវិនិយោគក៏ត្រូវបានកែលំអរជាងផងដែរ។ FTA
នឹងជួយឲ្យអង្គភាពអាជីវកម្មនៃភាគីទាំងពីររៀនសូត្រចំណេះដឹងដើម្បីរួមគ្នាអភិវឌ្ឍន៍
លើកកំពស់លទ្ធភាពប្រកួតប្រជែង ទន្ទឹមនឹងនោះបង្កើតឱកាសសំរាប់វៀតណាម
ឆ្លៀតប្រមូលយកបច្ចេកវិទ្យាជឿនលឿនរបស់សម្ព័ន្ធភាពក្នុងដំណើរការឧស្សាហូប
នីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ៕