កិច្ចសន្ទនា Shangri-La ឆ្នាំ 2019៖ ទប់ស្កាត់ជម្លោះនិងធានាឱ្យមានតំបន់មួយប្រកបដោយស្ថេរភាពនិងខ្លួនទីពឹងខ្លួន

(VOVWORLD) - នាថ្ងៃទី ២ ខែមិថុនា នៅប្រទេសសឹង្ហបុរី កិច្ចសន្ទនា Shangri-La ឆ្នាំ២០១៩ បានបញ្ចប់ដោយមានកិច្ចសន្ទនាពេញអង្គចំនួន ៣ ជាមួយខ្លឹមសារពាក់ព័ន្ធនឹងប្រធានបទមួយចំនួន ដូចជាចិននិងកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ , ការទប់ស្កាត់ជម្លោះនៅវិស័យដែលមានការប្រកួតប្រជែងគ្នា, ការធានាឲ្យមានតំបន់មួយប្រកបដោយស្ថិរភាពនិងខ្លួនទីពឹងខ្លួនផងដែរ។
 កិច្ចសន្ទនា Shangri-La ឆ្នាំ 2019៖ ទប់ស្កាត់ជម្លោះនិងធានាឱ្យមានតំបន់មួយប្រកបដោយស្ថេរភាពនិងខ្លួនទីពឹងខ្លួន - ảnh 1 កិច្ចសន្ទនា Shangri-La ឆ្នាំ២០១៩ នៅប្រទេសសឹង្ហបុរី 

ថ្លែងក្នុងពិធីបិទបញ្ចប់កិច្ចសន្ទនា Shangri-La ឆ្នាំ២០១៩ នេះ អគ្គនាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តអន្តរជាតិ (IISS) បានឲ្យដឹងថា វេទិកាឆ្នាំនេះបានកត់សម្គាល់ជាឆ្នាំដែលមានតំណាងយ៉ាងច្រើនបំផុតកាលពីកាលពីមុនមក ក្នុងនោះមានគណៈប្រតិភូថ្នាក់រដ្ឋាភិបាលចំនួន ៤៤ មកពីប្រទេស និងតំបន់ចំនួន ៥៦ នៅលើពិភពលោក។ ក្រៅពីការយកចិត្តទុកដាក់ចំពោះសារពីបណ្តាប្រទេសធំៗ ដូចជាអាមេរិក និងចិន វេទិកាឆ្នាំនេះក៏ជាឱកាសសម្រាប់ប្រទេសដទៃទៀតបង្ហាញអំពីទស្សនៈវិស័យរបស់ខ្លួន តាមរយៈនោះស្វែងរកសំលេងរួម ដើម្បីធានាផលប្រយោជន៍របស់ខ្លួន ក៏ដូចជាធានាបាននូវសុខសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ